Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលប្រឆាំងនាវាមុជទឹកនៅសមុទ្រ ជប៉ុន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា យោធារបស់ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធមីស៊ីលប្រឆាំងនាវាមុជទឹកថ្មីនៅក្នុងសមុទ្រជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​បាញ់​បង្ហោះប្រព័ន្ធមីស៊ីលប្រឆាំងនាវាមុជទឹកថ្មីឈ្មោះ Otvet ​ពី​នាវា​ចម្បាំង​ក្នុង​កង​នាវា​ប៉ាស៊ីហ្វិក​រុស្ស៊ី ហើយមីស៊ីលនោះបានទៅដល់គោលដៅសាកល្បងក្រោមទឹកតាមការគ្រោងទុក ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា ប្រព័ន្ធមីស៊ីល Otvet មានរយៈចម្ងាយបាញ់ដល់ទៅ ៥០ គីឡូម៉ែត្រ ហើយមីស៊ីលដែលរុស្ស៊ីបាញ់នោះ ហោះក្នុងល្បឿនអតិបរមា Mach 2.5 ហើយវាអាចធ្វើដំណើរក្រោមទឹកដល់ជម្រៅ ៨០០ ម៉ែត្រ ។

ទន្ទឹមនោះប្រព័ន្ធមីស៊ីល Otvet ក៏អាចត្រូវបានដំឡើងនៅលើនាវាចម្បាំង Corvettes, នាវាចម្បាំង Frigates និងនាវាចម្បាំងប្រភេទផ្សេងទៀតផងដែរ ។

ចំណែកក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការបាញ់សាកល្បងនេះត្រូវបានរៀបចំឡើងដើម្បីដើរតួជាការព្រមានដល់ប្រទេសមួយចំនួនដូចជា ជប៉ុន និងសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើតភាពប្រេះឆារវាងប្រទេសទាំងនោះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ News on Japan

ចុចអាន ៖ សម្ដេចប៉ាប ថា ណាតូជាអ្នកបង្ករឿងនៅមាត់ទ្វារ រុស្ស៊ី ទើបសង្គ្រាម អ៊ុយក្រែន កើតឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម