Connect with us

កីឡា

Chelsea រកឃើញម្ចាស់ក្លិបថ្មី ជំនួសម្ចាស់ក្លិបចាស់ជា​មហាសេដ្ឋី​រុស្សី

បានផុស

នៅ

ក្លិប Chelsea បានប្រកាសនៅថ្ងៃនេះថា នឹងត្រូវលក់ទៅឱ្យ លោក Todd Boehly ដែលជាម្ចាស់ក្លិប Baesball (LA Dodgers) នៃសហរដ្ឋអាមេរិក។

លោក Roman Abramovich ជាមហាសេដ្ឋីរុស្ស៊ី និងជាម្ចាស់ក្លឹប Chelsea ដែលជាក្រុមដ៏ល្បីនៅ ក្របខណ្ឌ Premier League របស់អង់គ្លេស បានសម្រេចចិត្តចូលនិវត្តន៍ពីកាន់កាប់ និងបានបញ្ជូនទៅមូលនិធិសប្បុរសធម៌នៃកីឡដ្ឋាន Stamford Bridge ក្នុងស្រុកថែរក្សាជំនួសវិញ ដោយបញ្ហានៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះរួមមាន ២.៥ពាន់លានផោន (៤.៣៦ពាន់លានដុល្លារ) ដើម្បីកាន់កាប់ភាគហ៊ុនរបស់ម្ចាស់ក្លិបមុន គឺមហាសេដ្ឋីរុស្ស៊ី Roman Abramovich នេះ។ ម្ចាស់ក្លិបថ្មីក៏បានសន្យាផងដែរនូវការវិនិយោគបន្ថែម​១.៧៥ពាន់លានផោន (៣.០៥ពាន់លានដុល្លារ) នៅក្នុងក្លិប។ 

សេចក្តីថ្លែងការណ៍បាននិយាយថា «នេះរួមបញ្ចូលទាំងការវិនិយោគនៅកីឡដ្ឋាន Stamford Bridge, ក្រុមថ្នាល, ក្រុមបាល់ទាត់នារី​ជាដើម និងការបន្តផ្តល់មូលនិធិសម្រាប់មូលនិធិក្លិប Chelsea»។

គួរដឹងដែរថា លោក Abramovich បានទិញក្លិប Chelsea ក្នុងឆ្នាំ២០០៣ មុនពេលចាប់ផ្តើមការចំណាយដ៏គួរឱ្យភ្ញាក់ផ្អើល។ ជាមួយតម្លៃផ្ទេរយកកីឡាករ និងប្រាក់ឈ្នួលឡើងខ្ពស់ រហូតដល់ការវិនិយោគដ៏ច្រើនរបស់ក្លិប លោក Abramovich បានផ្ដល់ឱ្យក្លិបយ៉ាងច្រើន ហើយទទួលបានពានដោយជោគជ័យដ៏អស្ចារ្យ។

ក្នុងពេលដឹកនាំក្លិបនៅទីក្រុងឡុងដ៍ មហាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះបានជួយក្លិបឈ្នះពាន Premier League ៥ដង និង Champions League ២ដង ព្រមទាំង FA Cup ២ដង ឈ្នះ Europa League ២ដង UEFA Supercup ២ដង និង League Cup ៣ដង៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម