ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ត្រកូលហ៊ុនគ្រប់ជំនាន់តែងតែមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសបុកមុននេះបន្តិចបានសរសេរថា “ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម”។

សំណេររបស់សម្ដេច បានឲ្យដឹងថា “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច។

មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។
តើបងនៅចាំទេ គឺក្បែរកន្លែងតំកល់សពបងនេះហើយ ដែលបងនិងខ្ញុំចូលរួមធ្វើ បាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪ យើងវិញ កាលពីថ្ងៃ២៣ មីនា ១៩៧០ ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ។ ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួន យើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម។

ប្អូនជឿជាក់ថា កូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្កដោយការស្មោះត្រង់៕”


-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?