Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលមិនទាន់មានគោលការណ៍ លើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅមន្ទីរពេទ្យ

បានផុស

នៅ

រហូតមកដល់ពេលនេះក្រសួងសុខាភិបាលនៅមិនទាន់ចេញគោលការណ៍ណាមួយលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាម មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យនានានៅទូទាំងប្រទេសនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០៨ ខែឧសភានេះថា បើទោះបីជារាជរដ្ឋាភិបាលបានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ និងកន្លែងមួយចំនួនក៏ដោយ ក៏គ្រូពេទ្យដែលបម្រើការងារនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា ត្រូវបន្តពាក់ម៉ាស់ជាប្រចាំដើម្បីការពារជំងឺឆ្លងនានា។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “គ្រូពេទ្យត្រូវគោរពតាមគោលការណ៍បច្ចេកទេស នៃការការពារជំងឺឆ្លងក្នុងមន្ទីរពេទ្យ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលចូលទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យក៏ត្រូវគោរពតាមគោលការណ៍ណែនាំរបស់មន្ទីរពេទ្យដែរណា ដើម្បីការពារសុខភាពខ្លួនឯងទេ”។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រជាជនទាំងអស់នៅទូទាំងប្រទេសពុំតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយនៅទីសាធារណៈដែលជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ ដូចជា នៅផ្លូវ ឬសួនច្បារសាធារណៈ អគារ ឬបន្ទប់បើកបង្អួច ឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អជាដើម ដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯង ពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

ក្រសួងសុខាភិបាលបានបន្តថា ប៉ុន្តែការពាក់ម៉ាសនេះត្រូវបានលើកទឹកចិត្តឱ្យបន្តអនុវត្តនៅពេលមានការ ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំទីតាំងសកម្មភាពសង្គម-សេដ្ឋកិច្ចនានាដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករកកកុញ ជាអាទិ៍ការរៀបចំសន្និសីទ កិច្ចប្រជុំ សិក្ខាសាលាឬវគ្គបណ្តុះបណ្តាលផ្សេងៗ និងទីតាំងបិទជិតនានាដែលពុំមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ឬទីកន្លែងដែលមានការសង្ស័យថា មានបុគ្គលដែលប៉ះពាល់នឹងជំងឺកូវីដ-១៩ ហើយចំពោះទីតាំងបិទជិត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ឬការពាក់ម៉ាស់ជាជម្រើសដោយផ្អែកទៅតាមការកំណត់នៅគោលការណ៍ប្រតិបត្តិស្តង់ដារនានា ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញនាពេលកន្លងមក។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាស់នេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩៕

អត្ថបទ​៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម