Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលកម្មកររោងចក្រជាង ៥០០នាក់ នៅស្រុកត្រាំកក់

បានផុស

នៅ

លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី មកពីរោងចក្រ ចំនួន ១០កន្លែង ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ និងមកពីស្រុកបាទី នាឱកាសអបអរសាទរ ទិវារំលឹកខួបអនុស្សវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ពិធីនេះមានការអញ្ជើញចូលរួមដោយ ក្រុមការងារចុះមូលដ្ឋានឃុំអង្គតាសោម និង សមាជិក ក្រុមប្រឹក្សាស្រុក ឃុំ ព្រមទាំងបងប្អូនកម្មករ កម្មការនី ជាង ៥០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូច ភា បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដល់អង្គពិធីទាំងមូល។ បន្ថែមពីនេះដែរលោកអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានគៀងគរវិនិយោគិនមកពីបណ្ដាប្រទេសនានា មកបណ្ដាក់ទុនវិនិយោគជាច្រើននៅទូទាំងប្រទេស បានជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការធ្វើការនៅបណ្ដារោងចក្រ សហគ្រាសនានា ពិសេសជៀសវាងការធ្វើចំណាកស្រុកផងដែរ។

លោក អ៊ូច ភា បានថ្លែងបន្តថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អាទិភាពខ្ពស់ណាស់ សម្រាប់កម្មករ កម្មការិនី គឺសម្ដេចបានណែនាំឱ្យក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករ កម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។ ក្រៅពីការយកចិត្តទុកដាក់គិតគូរ ដល់សុខមាលភាពកម្មករ កម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរៀបចំ ចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំផ្សេងៗផងដែរ សំដៅធ្វើយ៉ាងណាឱ្យភាពស៊ាំ សហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

លោកអភិបាលខេត្តតាកែវ ក៏បន្តធ្វើការអំពាវនាវដល់កម្មករ កម្មការិនីដែរត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីមានភាពស៊ាំ នៅក្នុងសហគមន៍ ជៀសឆ្ងាយផុតឆ្ងាយពីជំងឺកូវីដ-១៩៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម