Connect with us

ព័ត៌មានជាតិ

ល្អាងធម្មជាតិ ភ្នំជម្រកសត្វឆ្វាំង នឹងរៀបចំឱ្យក្លាយជាតំបន់អេកូទេសចរណ៍ស្តង់ដារ

បានផុស

នៅ

មន្ទីរទេសចរណ៍ខេត្តសហការជាមួយអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅ​កាត់​ថា NTFP EP ធ្វើជាដៃគូ រួមគ្នារៀបចំអភិវឌ្ឍន៍ទីតាំងល្អាងធម្មជាតិភ្នំជម្រកសត្វឆ្វាំង នៅក្នុងឃុំសំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ឱ្យក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ស្តង់ដារ ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊​ន់​ ប៉ោ​សឿន ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា អាជ្ញាធរ​ពាក់ព័ន្ធ​ និង​មន្ត្រី​សហគមន៍​នៅ​មូលដ្ឋាន​នេះ ត្រូវ​ជួយ​បន្ត​អភិរក្សសក្តានុពល​ ដែល​យើង​មាន​ស្រាប់​ឱ្យនៅ​គង់វង្ស ដូចជា​ដើមឈើ​ធំៗ ទីតាំង​ល្អាង​ថ្ម​ពី​ធម្មជាតិ សម្រាប់​រៀបចំ​ឱ្យ​កាន់តែ​មាន​ភាព​បៃតង​ស្អាត​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​។ លោក​បញ្ជាក់ថា ចាប់ពី​នៅ​ឆ្នាំ​ ២០១៨ ​មក​មន្ទីរ​ទេសចរណ៍​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា រៀបចំ​ភ្នំ​ជម្រក​សត្វ​នេះ​បានជា​សហគមន៍​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​រួចហើយ ដែលមាន​សមាជិក​ចូលរួម​ប្រមាណ​ជាង​ ២០ គ្រួសារ​។ លោក​បន្តថា យើង​នៅ​ត្រូវការ​អ្នក​ជួយ​បន្តទៀត ​ព្រោះ​សក្តានុពល​ធម្មជាតិ​ដែលមាន​ស្រាប់​អាច​រៀបចំ​អភិវឌ្ឍ​បន្ថែម ឱ្យ​ដើរ​ទន្ទឹមគ្នា​និង​ការអភិរក្ស ដើម្បី​បង្ក​លទ្ធភាព​ឱ្យ​ប្រជា​សហគមន៍​នាំគ្នា​ការពារ​ធនធានធម្មជាតិ​ផង និង​រកបាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ផង​។

លោក ស៊ឹម ​ប៊ុនធឿន ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​កម្ម​វិធិ​ផ្លាស់ប្តូរ​បទពិសោធន៍​អនុផល​ព្រៃឈើ​ហៅ​កាត់​ថា NTFP EP បាន​ចាត់ទុកថា​សក្តានុពល​នៅ​តំបន់ភ្នំ​នេះ​ អាច​រៀបចំ​ធ្វើឱ្យ​ភ្ញៀវ​ពេញ​ចិត្តបាន​ព្រោះ​អ្វីៗ​នៅមាន​ស្ថានភាព​ដើម​ ដែលជា​ធាន​ធាន​បម្រើ​ឱ្យ​វិស័យ​ទេ​សចណ៍​បានល្អ​ប្រសើរ​ហើយ​អង្គការ​ដៃគូ​គាំទ្រ​ផ្នែក​ថវិកា​ទៅតាម​ជំហានៗ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍ​ និង​សហប្រតិបត្តិការ​ស្វី​ស​និ​យ​ស៊ុយអែត​ ដើម្បី​បើក​កិច្ច​សហការគ្នា​ធ្វើឡើង​ក្នុង​រយៈ​ពេល ​២ ​ឆ្នាំ​បន្តទៀត​។ លោក​បន្តថា ​កិច្ចការងារ​នេះ​ សូម​ឯកភាព​ជាមួយ​មន្ទីរ​ទេស​ចរណ៍​ និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​សការ​ក្នុងការ​រៀបចំ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ភ្នំ​ជម្រក​សត្វ​នេះ ​ឱ្យបាន​ឆាប់​ទៅតាម​ស្តង់ដា​នៃ​គម្រោង​ប្លង់​មេ​របស់​មន្ទីរ​ទេសចរ​ណ៍ ដែលមាន​ស្រាប់រៀបចំ​ជា ល្អាង​ប្រចៀវ, ល្អាង​អូន​បង, ល្អាង​ភ្ជាប់​និស្ស័យ, ល្អាង​លោក​សឹង, ល្អាង​សត្វ​អ​ន្ស​ង, ល្អាង​ឥសី​សំណាក់​ធម៌ និង​ទីតាំង​បួងសួង​លោកតា​ភឹម​ជាដើម​។​

លោក ​ញាន ​ផុន ​ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា ​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់​ថា ប្រជា​សហគមន៍​ចង់​បានការ​អភិវឌ្ឃន៍​តំបន់​នេះ​យូរ​មកហើយ​ តែ​ពុំមាន​លទ្ធភាព​ពេលនេះ​ បាន​មន្ទីរ​ទេសចរណ៍​ និង​អង្គកា​រ​ដៃគូ​មាន​ផែនការ​ជាក់លាក់​រៀបចំ​ប្រជា​សហគមន៍​រីករាយ​ និង​ចូលរួម​ដើម្បី​សហការ​រៀម​ចំ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ឱ្យមាន​ភាព​រីកចម្រើន​ទៅបាន​ឆាប់រហ័ស​។​

សូមបញ្ជាក់ថា នៅក្នុង​ឃុំ​សំអាង​ក្រៅពី​ភ្នំ​ជម្រក​សត្វ មាន​ភ្នំ​ឈ្ងោក​ និង​ភ្នំ​ក្ងោកមាស​ស្ថិតនៅ​ជិតគ្នា​នេះហើយ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ត្រូវការ​ដៃគូ​មក​វិនិយោគ​ធ្វើជា​រមណី​ដ្ឋា​ន​អេកូ​ទេសចរណ៍​ ព្រោះ​សក្តានុពល​ធម្មជាតិ​នៅ​ភ្នំ​នេះ ​មាន​អំណោយផល​ទៅលើ​វិស័យ​ទេសចរណ៍​ស្រាប់​ទៅហើយ​នៅ​ខ្វះ​តែ​ផ្លូវ​ចូល​ និង​ផ្លូវ​ឡើងទៅ​ទស្សនា​តែប៉ុណ្ណោះ​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម