Connect with us

សន្តិសុខសង្គម

នគរបាលក្រសួងមហាផ្ទៃម្នាក់បាញ់អ្នកឃ្វាលក្របីរងរបួសធ្ងន់ ដោយសារខឹងក្របីចូលស៊ីស្មៅក្នុងដីខ្លួន

បានផុស

នៅ

បុរសវ័យចំណាស់ម្នាក់ត្រូវបានមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់បាញ់ឲ្យរបួសធ្ងន់ក្រាន់តែបុរសវ័យចំណាស់នោះជាអ្នកស៊ីឈ្នួលឃ្វាលក្របីឲ្យគេចូលស៊ីស្មៅក្នុងដីខ្លួនសោះ ។

រឿងរាវនេះកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចម្ការ ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងអធិការដ្ឋានស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាង វណ្ណា ប្រុស​អាយុ៥៥ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរស៊ីឈ្នួលឃ្វាលក្របីឲ្យគេ ចំណែកជនសង្ស័យ ជាជនបង្កមានឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស មានតួនាទីជានាយរងការិយាល័យ កិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តាះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក អ៊ឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ បានបញ្ជាក់ប្រាប់ឲ្យដឹងបន្តថា មុនកើតហេតុអ្នកឃ្វាលសត្វក្របី បានដេញក្របីឲ្យចូលស៊ីស្មៅក្នុងដីរបស់ជនដៃដល់ ធ្វើឲ្យជនដៃដល់ខឹងយ៉ាងខ្លាំង​ដោយមិនបាននិយាយអ្វីជាមួយអ្នកឃ្វាលក្របីបន្តិច​សោះ បានយកកាំភ្លើងម៉ាក វាំងឡុង(ប្រភេទកាំភ្លើងបាញ់សត្វ).បាញ់ជនរងគ្រោះ ចំនួន១គ្រាប់បណ្តាលឲ្យចំ កំភួនជើងខាងឆ្វេងរងរបួសធ្ងន់​នៅកន្លែងកើតហេតុ។

លោកបញ្ជាក់ឲ្យដឹងបន្តទៀតថា ដីចម្ការរបស់ជនដៃដល់នៅជាប់ព្រំដែនកម្ពុជា ថៃ​ ដែលជនដៃដល់ទើបទិញពុំទាន់​បានធ្វើរបងហើយ​ស្មៅនោះដុះឯងទេគ្មាននរណាដាំនោះឡើយ ។ ពេលដែលបាញ់ឲ្យរងរងបួសហើយនោះ ឃើញជនរងគ្រោះរបួសដួលដេកលើដី ក៏បានបានរត់គេចខ្លួនបាត់ទៅ។ ភ្លាមៗនោះ អ្នកជិតខាងនិងសមត្ថកិច្ចបាននាំជនរងគ្រោះយកទៅសង្គ្រោះព្យាបាល​នៅមណ្ឌលសុខភាព​អូរបីជាន់មុននឹងបញ្ជូនទៅ​មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។

ករណីនេះកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំបាននឹងកំពុងស្រាវជ្រាវ តាមរកចាប់ជនសង្ស័យ ដើម្បីកសាងសំនុំរឿងតាននិតិវិធីច្បាប់ ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម