Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើសមយុទ្ធយោធា នៅក្បែរ កោះតៃវ៉ាន់

បានផុស

នៅ

កងទ័ពរំដោះប្រជាជនចិន ទើបតែនិយាយនៅថ្ងៃចន្ទទី០៩ខែឧសភានេះថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន បានធ្វើសមយុទ្ធមួយទៀតនៅជិតកោះតៃវ៉ាន់ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការប្រយុទ្ធរួម។

This image has an empty alt attribute; its file name is methode_times_prod_web_bin_679b1742-ff43-11eb-8fe4-ebc2f9f03d76-819x1024.jpg

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កោះតៃវ៉ាន់ បានត្អូញត្អែរអំពីសកម្មភាពយោធាចិនជាញឹកញាប់នៅជិតខ្លួន ដែលភាគច្រើនប្រមូលផ្តុំនៅផ្នែកខាងត្បូង និងនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះ ឬហៅកាត់ថា ADIZ។

កាលពីថ្ងៃសុក្រ កងទ័ពអាកាសរបស់កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះ ទៅព្រមានយន្តហោះចិនចំនួន១៨គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ហើយបានរាយការណ៍ពីការលុកលុយបន្ថែមទៀតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ថ្វីបើយន្តហោះមានចំនួនតិចជាងមុនក៏ដោយ។

This image has an empty alt attribute; its file name is d0513bb2-a613-11e9-9a3c-98259c87fba2_image_hires_181804-1024x628.webp

បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនលម្អិតថា កងទ័ពជើងទឹក និងទ័ពអាកាសបានធ្វើសមយុទ្ធចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យនៅភាគខាងកើត និងភាគនិរតីកោះតៃវ៉ាន់ ដើម្បីសាកល្បងបន្ថែមទៀត និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរួមគ្នារបស់កងទ័ព និងអាវុធ។

ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ប្រទេសចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះប្រឆាំងនាវាមុជទឹក។

This image has an empty alt attribute; its file name is ee53a7fa-c41f-4839-801b-79aaf307ac87-1024x576.jpg

ទោះបីជាយ៉ាងណាក៏ដោយ គ្មានការបាញ់ណាមួយត្រូវបានធ្វើឡើងនោះទេ ហើយយន្តហោះរបស់ចិនក៏មិនបានហោះហើរនៅក្នុងដែនអាកាសរបស់តៃវ៉ាន់ដែរ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានបង្កើនការប្រុងប្រយ័ត្ន ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែន ព្រោះខ្លាចថា ចិនធ្វើរឿងស្រដៀងគ្នានេះ ថ្វីបើរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ មិនបានរាយការណ៍ពីសញ្ញាណាមួយដែលថានឹងកើតឡើងក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អាមេរិក ប្រើប្រាស់ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ដើម្បីដាក់សម្ពាធ តៃវ៉ាន់ ឲ្យទិញអាវុធរបស់ខ្លួនបន្ថែមទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម