Connect with us

KPT+

៥ វិធី តទល់ ជាមួយស្វាមីពូកែផិតក្បត់

បានផុស

នៅ

ជាដំបូងអ្នកត្រូវច្បាស់ក្នុងចិត្តសិនថា គាត់ពិតជាក្បត់អ្នកពិតប្រាកដមែន ពេលខ្លះវាគ្រាន់តែជាការគិតច្រើនរបស់អ្នកតែប៉ុណ្ណោះ។ ការផិតក្បត់ភាគច្រើន មនុស្សប្រុស​ជាអ្នកប្រព្រឹត្ត​ ព្រោះ​អារម្មណ៍​មនុស្ស​ប្រុស​ចូលចិត្ត​លេងសើច​នឹង​ស្រី​ផ្សេង​ទាំងខ្លួនមានប្រពន្ធហើយក៏ដោយ។

ខាងក្រោម​នេះ ​ជាវិធីតទល់ជាមួយនឹង​សា្វមី​សាវា​របស់​អ្នក​ បានយ៉ាងមានប្រសិទ្ធភាព៖

១.បញ្ចេញ​អារម្មណ៍​ពិត​ប្រាប់​គាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំទាន់អាលឆេវឆាវពេកអី អ្នកគួរបើកចិត្តឲ្យ​គាត់ដឹងថា អ្នកឈឺចាប់កម្រិតណា បើថា​គាត់​មិន​ដឹង​ខ្លួន​ទៀត ​ចាត់​ការ​គាត់​ចុះ។

២.សួរ​រក​ហេតុផល​ច្បាស់លាស់

ហេតុអ្វីបានជា​សុខៗ គាត់ធ្វើបែបនេះ? មកពីយើង​ដែល​មិន​ផ្ដល់​ការ​ស្រលាញ់​ឲ្យ​គាត់​បាន​គ្រប់គ្រាន់ ឬ​យ៉ាងណា? ករណីខ្លះ វាជា​កំហុស​ខាង​ស្រី​ ដែល​មិន​បំពេញ​ការ​ស្រលាញ់ និង​ភាព​កក់ក្ដៅ​ពេញលេញ​ឲ្យ​គាត់​បាន​ទើប​គាត់​ផិត​ក្បត់

៣.គាត់​មាន​អារម្មណ៍​បែប​ណា​ចំពោះ​ការ​ឈឺចាប់​របស់​អ្នក?

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិតប្រាកដ គេខ្លាចអ្នកឈឺចាប់ណាស់ មិនចង់ឲ្យ​អ្នក​ពិបាក​ឡើយ។ គាត់​ខ្វល់ខ្វាយ​ពី​អារម្មណ៍​អ្នក​ឬទេ? នៅពេលឃើញអ្នកស្រក់ទឹកភ្នែក តើគាត់​ប្រតិកម្ម​បែបណា​ដែរ? អ្នក​ប្រាកដជា​ដឹង​ច្បាស់​នៅក្នុងចិត្ត​ណាស់​ ថា​គាត់​ស្រលាញ់​អ្នក​បែប​ណា។

៤.និយាយ​គ្នា​ឲ្យ​ដាច់ស្រេច

កុំរវល់តែពិបាកចិត្ត​ ងរ​ដាក់​គេ អ្នកគួរតាំងស្មារតីឲ្យ​រឹងមាំ រួចសឹម​និយាយគ្នា​បែបច្បាស់លាស់ថា​គួរ​បន្ត ឬ​បញ្ឈប់​ទំនាក់ទំនង​នេះ។ ប្រសិនបើអ្នករើសយកការបន្តជាមួយគ្នា អ្នកត្រូវ​ត្រៀមចិត្ត​ទទួល​រឿង​នេះ​ម្ដង​ទៀត ព្រោះមនុស្សក្បត់មិនងាយកែ​ឡើងប្រាប់ឲ្យដឹងទៅ។

៥.តើ​ស្វាមី​អ្នក​ចង់​បន្ត​គ្រួសារ​នេះ​អត់?

ច្បាស់ទេថា នោះជាការលេងសើច មានបុរស​មិនតិចទេ ដែល​រើស​ស្រី​ផ្សេង​ចោល​ប្រពន្ធ​ ព្រោះ​តែ​ការ​ស្រលាញ់​ស្រី​ច្រើន​ជាង។ ស្នេហាមិនអាចកំណត់បានងាយៗទេ បើ​គាត់​ចង់​ទៅ​កុំ​ព្យាយាម​ឃាត់​គាត់​អី​ បណ្ដោយឲ្យ​គាត់​ទៅ​រក​ជីវិត​របស់​គាត់​ចុះ​ ព្រោះ​នៅ​ជាមួយគ្នា​បន្ត​ក៏​គ្មាន​ន័យ​អី​ដែរ។

ការ​ដែល​មិន​ផ្ដល់​ឱកាស ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ ការ​ផិត​ក្បត់​របស់​មនុស្ស​ប្រុស​ នៅ​តែ​អាច​មាន​ការ​ប្រែប្រួល ប៉ុន្តែ​បើ​គាត់​មាន​លើក​ទីពីរ​ហើយ​ នោះ​មានន័យថា​មិន​អាច​កែ​បាន​ទេ។ ដូច្នេះ​ហើយ ​មុន​ជ្រើសរើស​ដៃគូ​ជីវិត អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​មែនទែន៕

ប្រែសម្រួល៖ ស្រីខួច

ចុចអាន៖ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍ កុំភ្លេចចំណុចទាំងនេះ

ចុចអាន៖៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១៩ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២១ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា១២ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម