Connect with us

KPT+

យុវសិស្សបច្ចុប្បន្ន ប្រើទូរសព្ទដើម្បីអ្វីខ្លះ?

បានផុស

នៅ

នៅក្នុងសង្គមខ្មែរប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថា ចាស់ ឬ ក្មេង មានការប្រើប្រាស់ទូរសព្ទយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសគឺសិស្សានុសិស្សនាសម័យបច្ចុប្បន្ន ប្រើប្រាស់ទូរសព្ទដៃទំនើបនេះសឹងតែគ្រប់គ្នា ដើម្បីទំនាក់ទំនង តម្រូវការសិក្សា និងការកម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សស្រី សំរិត កន្និកា ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យឥន្រ្ទទេវី បានឱ្យ “កម្ពុជាថ្មី” ដឹងថា កញ្ញាបានប្រើប្រាស់ទូរសព្ទដៃអស់រយៈពេល ៣ឆ្នាំមកហើយ (តាំងពីថ្នាក់ទី៦)។ ការប្រើប្រាស់ទូរសព្ទនេះ គឺក្នុងគោលបំណងយកមកសិក្សា ព្រោះកំលុងពេលកូវីដ-១៩ តម្រូវឱ្យមានការសិក្សាពីចម្ងាយ។ មួយវិញទៀត កញ្ញាប្រើប្រាស់ទូរសព្ទក្នុងគោលបំណង ដើម្បីកម្សាន្តអារម្មណ៍នៅពេលដែលទំនេរពីការសិក្សា និងប្រើប្រាស់ Google ដើម្បីស្រាវជ្រាវនូវឯកសារផ្សេងៗ ជាពិសេសវចនានុក្រម អង់គ្លេស និងខ្មែរ ព្រោះមានភាពងាយស្រួលក្នុងការស្វែងរក។ 

កញ្ញា សំរិត កន្និកា បាននិយាយថា៖ “ភាគច្រើន ខ្ញុំចូលចិត្តចូលក្នុងកម្មវិធី យូធូប (YouTube) ដើម្បីស្តាប់ចម្រៀង ឬ មើលរឿងជាដើម។ ចំពោះ Facebook ឬ TikTok អីហ្នឹង ខ្ញុំមិនសូវជាចូលប៉ុន្មានទេ ព្រោះខ្ញុំចូលចិត្តមើលរឿង ជាងឆាត​ (Chat)”។ 

កន្និកា បានបន្ត៖ “ចំពោះវ័យត្រឹមសិស្សអនុវិទ្យាល័យ ឬ វិទ្យាល័យដូចពួកខ្ញុំ គួរគប្បីចេះកំណត់ពីការប្រើប្រាស់ទូរសព្ទដោយខ្លួនឯង ព្រោះការប្រើប្រាស់ទូរសព្ទនេះ អាចឱ្យយើងញៀនដោយមិនដឹងខ្លួនទេ។ ចឹង (អ៊ីចឹង) ហើយមានតែដាក់ម៉ោងលេងដោយខ្លួនឯង កុំឱ្យជះឥទ្ធិពលអាក្រក់ដល់ការសិក្សារៀនសូត្ររបស់យើង”។ 

ចំណែកកញ្ញា សេក ចាន់រស្មី រៀននៅថ្នាក់ទី ១០ បានឱ្យ “កម្ពុជាថ្មី” ដឹងថា កញ្ញាប្រើប្រាស់ទូរសព្ទដើម្បីងាយស្រួល  ទំនាក់ទំនងជាមួយក្រុមកគ្រួសារ និង មិត្តភក្តិ។ ភាគច្រើន កញ្ញាប្រើដើម្បីឆាតជាមួយមិត្ត និងរៀនតាមប្រព័ន្ធពីចម្ងាយ។

យុវសិស្ស សេក ចាន់រស្មី បាននិយាយថា៖ “ខ្ញុំលេងឆាតតាមទូរសព្ទច្រើន រហូតពេលខ្លះគេងលក់ពេល រៀនអនឡាញ នេះជាបញ្ហាមួយ។ ប៉ុន្តែការប្រើទូរសព្ទនេះក៏បានផ្តល់ជាប្រយោជន៍ដល់ខ្ញុំដែរ ព្រោះពីមុនមក ខ្ញុំមិនដែលស្គាល់ Google meet ឬ Zoom ហ្នឹងអីគេទេ តែលូវគឺចេះប្រើខាងបច្ចេកវិទ្យាច្រើនជាងមុន”។ 

កញ្ញា សេក ចាន់រស្មី បន្តថា៖ “ជាសំណូមពរ និងបទពិសោធន៍ខ្ញុំ គឺសូមឱ្យសិស្សានុសិស្សយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អ កុំយកការលេងទូរសព្ទមកលាយលំជាមួយនឹងម៉ោងរៀនដូចខ្ញុំ ព្រោះឥលូវ ខ្ញុំកំពុងព្យាយាមកែប្រែខ្លួនឯងដូចគ្នា”។ 

ចំពោះយុវជន មាស ស៊ុយទ្រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យជាស៊ីមសាមគ្គី បានលើកឡើងថា លោកបានប្រើប្រាស់ទូរសព្ទរយៈពេល ៤ឆ្នាំមកហើយ ដើម្បីងាយស្រួលទាក់ទងជាមួយក្រុមគ្រួសារ ជួនកាលយកមករៀនសូត្រ ឬ លេងហ្គេម។

យុវជន មាស ស៊ុយទ្រី បានលើកឡើងថា៖ “ខ្ញុំយកទូរសព្ទមក ច្រើនតែលេង ឆាត និង ហ្គេមខ្លាំងជាងរៀន តែវាក៏បានបង្រៀនខ្ញុំឱ្យចេះស្រាវជ្រាវនៅពេលរៀន ឬ ពេលប្រឡងដែរ។ តែប្រសិនបើបណ្តោយខ្លួនឱ្យហ្គេមមកគ្របដណ្តប់លើខ្ញុំទៀត ប្រហែលជាពិបាកកែប្រែណាស់”។ 

យុវជន ស៊ុយទ្រី បានបន្ថែម៖ “ឆ្នាំក្រោយខ្ញុំចូលទី១២ហើយ ខ្ញុំត្រូវខំប្រឹងផ្តាច់ការលេងហ្គេម និងខំរៀនគួរវិញ ហើយក៏សូមផ្តាំទៅអ្នកញៀនហ្គេមដូចខ្ញុំដែរ បើអាចលេងមួយថ្ងៃតែ២ដង បានហើយ កុំឱ្យទូរសព្ទដឹកមុខបានអី”។ 

គួរបញ្ជាក់ថា ការប្រើប្រាស់ទូរសព្ទចំពោះសិស្សានុសិស្សអាចមានផលវិជ្ជមាន និង ផលអវិជ្ជមាន ទៅលើពួកគេ ជាពិសេសកំលុងពេលកូវីដ-១៩នេះ អាចឱ្យពួកគេរៀនសូត្របានច្រើនពីប្រព័ន្ធបច្ចេកទេសផ្សេងៗ៕

អត្ថបទ៖ អុន ស្រីមាន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម