Connect with us

អាជីព

៥ ករណី នៃការស៊ីសំណូកក្នុងក្រុមហ៊ុន កម្រមានអ្នកដឹងណាស់

បានផុស

នៅ

ការ​សូកប៉ាន់​ជា​ករណី​ធ្ងន់ធ្ងរ ដែល​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន។ សូម្បីតែសំណុំរឿង ព្រហ្មទណ្ឌមួយ​នេះជារឿយៗ ពាក់ព័ន្ធនឹងមន្ត្រីក្រុមហ៊ុនជាន់ខ្ពស់ជាច្រើន និង​ភាគី​សំខាន់ៗ​ផ្សេង​ទៀត​ក៏​ដោយ។ មិនមែន​ជា​ញឹកញាប់​ទេ ជួនកាល​វា​ពិបាក​ណាស់​ ​ក្នុង​ការ​លាតត្រដាង​ករណី​បែប​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ និយោជិតក៏គួរតែដឹងអំពីករណីនៃការសូកប៉ាន់ខាងក្រោមនេះ ដែលងាយរងគ្រោះ​ខ្លាំង នៅក្នុងក្រុមហ៊ុន វិធីសាស្ត្រនេះ អាចជួយអ្នកចៀសវាង​ការជាប់ពាក់ព័ន្ធ​ជាមួយ​ពួកគេ។

១ ដាក់ពាក្យសុំការងារ តាមរយៈសាច់ញាតិ គួរកត់សំគាល់ថា ករណីស៊ីសំណូក​ញឹកញាប់​បំផុតមួយ គឺនៅពេលដាក់ពាក្យសុំការងារតាមរយៈអ្នក​ស្គាល់​គ្នា​ឬ​បងប្អូន។ វាគ្មាន​អ្វី​ចម្លែក​ទេ ​ដែល​មនុស្ស​ជា​ច្រើនត្រូវ​បាន​ទទួល​យក​ឲ្យ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន ប៉ុន្តែ​ផ្ទុយទៅ​វិញ​ ត្រូវ​ឆ្លង​កាត់​ផ្លូវ​ខាងក្រោយ​គ្មាន​អ្នកដឹង។ វិធីសាស្ត្រ​នេះ ​ថែមទាំង​ប្រថុយប្រថាន​ខ្លាំង ជាពិសេស ​គុណភាព​ការងារ​នៅ​ពេល​ក្រោយ​គឺ​ស្មើ​សូន្យ។

២ សូកលុយដើម្បីជួយសម្រួលដល់ការ​ជ្រើសរើស​បុគ្គលិក ពីមុនប្រហែលជាមានផ្លូវ​ក្រោយ​សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាគ្រួសារឬបងប្អូន ប៉ុន្តែអ្នកដែលមិនមែនសាច់ញាតិ​ ពិតជា​អាច​ប្រើលុយ​បាន។ បញ្ហានេះ​កើតឡើងដោយសារតែមនុស្សមួយចំនួនគិតថ្លៃសេវា ដើម្បី​ទទួលយក ឬ​សម្របសម្រួល​ដំណើរការ​ជ្រើសរើស​សម្រាប់​នរណា​ម្នា​ក់​ ដើម្បី​បាន​មក​ធ្វើការ​ជាមួយ។ វិធីសាស្រ្តនេះ គឺជាការកេងប្រវ័ញ្ចហួសហេតុ​យ៉ាងច្បាស់ ហើយក៏ជា​សំណូកនៅក្នុងខ្លួន​ ដើម្បីលើកតម្កើងផ្លូវរបស់​ពួកគេ ​ក្នុងការទទួលយកការងារ។ ផលប៉ះពាល់​ នឹងប៉ះពាល់​ដល់​គុណភាព​នៃ​ធនធាន​មនុស្ស​ ក្នុង​ក្រុមហ៊ុន។

៣ សូកប៉ាន់ស្ថាប័នមួយចំនួន ដើម្បីទទួលបានភាពស្របច្បាប់របស់ក្រុមហ៊ុន ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន​ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សូម្បី​តែ​ផលិតផល​ទីផ្សារ​មួយ​ចំនួន​ វា​ច្បាស់ណាស់​ថា ​ត្រូវ​ទាមទារ​ភាពស្របច្បាប់របស់ខ្លួន។ ប៉ុន្តែ​ដំណើរការនៃការ​ថែរក្សាភាព​ស្របច្បាប់ ​គឺមិន​ងាយស្រួលដូចការ​និយាយ​​ទេ។ តាមពិត​ទៅ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ ដែល​ក្រុមហ៊ុន​ជា​ច្រើន​ជ្រើសរើស​ផ្លូវ​នេះ​ ដោយទទួល​បាន​ភាព​ស្រប​ច្បាប់​តាម​រយៈ​ការ​ស៊ីសំណូក។ វិធីសាស្ត្រ​នេះ​ពិត​ជា​​លឿន​ជាង ប៉ុន្តែ​បំផ្លាញ​ដំណើរការ​ដែល​មាន​ស្រាប់។

៤ ការ​លាងលុយកខ្វក់ ការលាងលុយកខ្វក់ ក៏ជាករណី​ឧក្រិដ្ឋកម្ម​ទូទៅ​មួយ នៅក្នុងក្រុមហ៊ុនផងដែរ។ នេះពិតជា​មានផលប៉ះពាល់ខ្លាំងណាស់ ប្រសិន​បើក្រុមហ៊ុន​កំពូលណាមួយ​ ប្រព្រឹត្តអំពើពុករលួយ ដែលបន្ទាប់មក ផ្ទេរទៅមូលនិធិរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះ​ នៅតែ​មាន​គ្រោះថ្នាក់ ហើយអាចមានផលវិបាករបស់វា ដូច្នេះកុំចូលរួម បើអ្នកដឹងថាមិនគួរ។

៥ ផ្ញើចំនួនទឹកប្រាក់ជាក់លាក់មួយ ដើម្បីទទួលបានគម្រោង គម្រោងគឺ​ជាវត្ថុមួយដែលក្រុមហ៊ុន​ពិតជាកំពុងស្វែងរក។ បើគ្មានគម្រោងទេ វានឹងពិបាកក្នុង​ការ​ធ្វើការងារ និង​មិន​មាន​ប្រាក់​ចំណេញ​ឡើយ។ នោះហើយជាមូលហេតុដែលក្រុមហ៊ុន​ជាច្រើនកំពុងព្យាយាម​ដើរថយក្រោយ ដើម្បីទទួល​បានគម្រោង។ សូម្បី​តែ​រឿង​បែប​នេះ​ក៏​ដោយ ករណី​ស៊ីសំណូក​កើត​មាន​ញឹកញាប់​ណាស់ ​ដែល​វា​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​ក្រុមហ៊ុន។ ជា​ការ​ពិត​ណាស់ វា​មិន​ស្រួល ​ក្នុង​ការ​ពាក់​ព័ន្ធ​នឹង​ករណី​សូកប៉ាន់​បែប​នេះ​ទេ។ បន្ថែមពីលើការប្រថុយនឹងទ​ណ្ឌកម្មដ៏គ្រោះថ្នាក់ វាក៏អាចធ្វើឲ្យ​ខូចឈ្មោះល្អរបស់ក្រុមហ៊ុនផងដែរ៕

ប្រែសម្រួល៖ សន្តិភាព

ចុចអាន៖គន្លឹះខ្លឹម ជួយពង្រឹងយុទ្ធនាការទីផ្សារកាន់តែជោគជ័យ មានអតិថិជនស្គាល់ច្រើន

ចុចអាន៖រឿងទាំង ១២ យើងអាចធ្វើបាន សម្រាប់អាជីព មុនចូលឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច១ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម