Connect with us

KPT+

៥ យ៉ាងនេះ ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់

បានផុស

នៅ

តើអ្នកធ្លាប់មានអារម្មណ៍ថា ធ្លាប់ផ្តាច់ខ្លួនចេញពីខ្លួនឯងទេ? មានមនុស្សជាច្រើន នៅពេលជួបប្រទះ​បញ្ហា​ប្រឈម​ក្នុងជីវិត ពួកគេ​ស្វែងរក​ព័ត៌មាន​ពី​ខាងក្រៅ​ជានិច្ច។ ប៉ុន្តែ​នេះ​ជា​ការ​ប្រឆាំង​នឹង​អារម្មណ៍​ពិត​របស់​ខ្លួនឯង ​និង​ថែម​ទាំង​មាន​ការ​គិត​ខ្សោយ​ថែម​ទៀតផង។

ខាង​ក្រោម​នេះ​ ជា​វិធី​ ៥យ៉ាង ដើម្បី​ឲ្យយើង​បានយល់ដឹង និងស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ថែមទៀត៖

១ ជឿជាក់​លើ​ខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាន​អ្វី​សំខាន់​ជាង​អ្នក​ជឿជាក់​លើ​ខ្លួនឯង​នោះ​ទេ។ ការ​មាន​ទំនុក​ចិត្ត ទើប​អាច​គ្រប់គ្រង​អារម្មណ៍ខ្លួនឯង​បាន។ អ្នក​អាច​កំណត់​គោលដៅ និងភាព​ចិត្តល្អ​ចំពោះ​ខ្លួនឯង​ ដោយដឹងពីអ្វីដែលអ្នកពូកែជាងគេ ហើយចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើន។ គ្មាននរណាម្នាក់ អាចស្គាល់អ្នកបាន ក្រៅពីខ្លួនឯងនោះទេ។ ចូរចងចាំទុក! កុំជឿអ្នកជុំវិញថា អ្នកបែបនេះបែបនោះ ភាសារបស់គេ គ្រាន់តែនិយាយឲ្យអ្នកបានដឹងប៉ុណ្ណោះ។

២ សមាធិ

ត្រូវ​ដឹង​ពី​គំនិត​ខ្លួនឯង នេះ​ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់ ​ក្នុង​ការ​ទទួល​បាន​សុភមង្គល។ អ្នកត្រូវស្តាប់​អារម្មណ៍​ខ្លួនឯងមុន ដើម្បីដឹងពីអ្វីដែលនៅខាងក្នុងខ្លួន។ ការ​ផ្លាស់ប្ដូរ និង​ការ​កែតម្រូវ ​អាច​ធ្វើឲ្យ​ការយល់ដឹង​អំពី​ខ្លួនឯង​កាន់​តែ​ប្រសើរ​ឡើង។ ដូច្នេះ​ទើប​យើង​នឹង​ដឹង​កាន់​តែ​ច្បាស់​ អំពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​យើង​បាន។

៣ មានការយល់ដឹងកាន់តែច្រើន

តាម​រយៈ​ការយល់ដឹង និង​ទទួល​ស្គាល់​ខ្លួនឯង វា​អាចនាំឲ្យ​អ្នកកាន់តែ​ជិតស្និទ្ធ​នឹង​ខ្លួនឯងលើសមុន។ យើង​អាច​គាំទ្រ​ខ្លួនឯង​ដោយ​គ្មាន​ឥទ្ធិពល​ខាងក្រៅ នេះនឹងធ្វើឲ្យ​អ្នក​យល់​ពី​ខ្លួនឯង​កាន់​តែ​ប្រសើរ។ ដូច្នេះ​វា​នឹង​ភ្ជាប់​ជាមួយ​ខ្លួន​ឯង​ពិត​ប្រាកដ ​ជាង​អ្នកណាៗ​ទាំង​អស់។

៤ ស្មោះត្រង់នឹងខ្លួនឯង

ការនិយាយអំពីអារម្មណ៍របស់អ្នក​ គឺមានសារៈសំខាន់ដូចគ្នា។ វានឹងធ្វើឲ្យយើង កាន់តែស្គាល់​ខ្លួនឯង​ច្បាស់ជាងមុន។ ការស្មោះត្រង់​នឹង​អារម្មណ៍​ខ្លួនឯង​ ចំពោះ​អ្វី​ដែល​អ្នក​ចង់​បាន នោះនឹងកាន់តែស្គាល់ខ្លួនឯងជាងមុន។

៥ កោតសរសើខ្លួនឯង

តាម​រយៈ​ការរឲ្យ​តម្លៃ និង​យល់​ពី​ខ្លួន​ឯង អ្នក​អាច​ដឹង​ពី​អ្វី​ដែល​មាននៅ​ក្នុង​ចិត្ត​បាន។ នេះ​អាច​នាំយើង​ទៅ​កាន់​ទិសដៅ​ត្រឹមត្រូវ។ អ្នកមិនអាច​លាក់​អារម្មណ៍​ខាងក្នុង​ខ្លួន​បានទេ។ អ្នក​ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ ដែល​អ្នក​ពិត​ជា​ចង់​បាន​ បើអ្នកដឹងថាគោលដៅខ្លួនឯង កំពុងទៅណា ទៅជាមួយអ្នកណា ធ្វើអ្វីខ្លះ?

យ៉ាងណាមិញ ​ចំណុចទាំង ៥ នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ស្គាល់​ខ្លួនឯង​កាន់​តែ​ច្បាស់។ តាម​រយៈ​ការ​ជឿជាក់​លើ​ខ្លួនឯង វា​នឹង​កាន់តែ​ងាយស្រួល ​ក្នុង​ការ​ដឹង​ពី​អារម្មណ៍​ពិតខ្លួនឯង ​កាន់តែ​ជិត​ស្និទ្ធ​ជាង​មុន។

ជឿមិនជឿ! នេះជាការពិត ព្រោះពេលយើងដួល យើងនេះហើយជាអ្នកលើកខ្លួនឯងពីកន្លែងធ្ងន់កណ្តុកនោះមកបាន។ បើយើងមិនស្គាល់ខ្លួនឯងច្បាស់ផង តើទៅធ្វើការងារឯណាបាន សូម្បីកាក់ល្អិតក៏ដោះមិនចេញនៅស្រពិចស្រពិល មិនដឹងថាខ្លួនឯងចង់បានអី​ នោះជាពេលមួយត្រូវស្វែងរកខ្លួនឯងឲ្យឃើញហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស ៣ ប្រភេទ គួរនិយាយប្រយោគសុំទោសទាំងនេះ ចៀសវាងអ្វីៗយឺតពេល

ចុចអាន៖វិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាព ដើម្បីជួយអ្នកជំងឺបាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម