Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋខ្មែររស់នៅអាមេរិក ដែលកំពុងរង់ចាំសម្ដេចអញ្ជើញទៅដល់ទីនោះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលកំពុងរង់ចាំសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីនោះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ១០ ខែឧសភានេះ​ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចុះចតនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងដើម្បីចាក់ប្រេង។

បន្ទាប់ពីចុះចតចាក់ប្រេង នៅសេអ៊ូលរយៈពេល ១ម៉ោងរួចហើយ គឺសម្ដេចតេជោ និងគណៈប្រតិភូ នឹងបន្តធ្វើដំណើរ​ឆ្ពោះទៅរដ្ឋអាឡាសស្ការ នៃសហរដ្ឋអាមេរិក ដោយត្រូវចំណាយពេលប្រមាណ ៧ម៉ោង។ បន្ទាប់មកទៀត ចេញពីរដ្ឋអាឡាសស្ការ គឺសម្ដេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបានត្រៀមទទួល និងស្វាគមន៍សម្ដេច និងគណៈប្រតិភូ ដែលនឹងទៅដល់ទីនោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ហើយសូមជូនដំណឹង ចំពោះបងប្អូននៅសហរដ្ឋអាមេរិកឲ្យបានជ្រាប ដំណើរទៅដល់នេះ គឺក្នុងពេលវេលាដែលស្នាក់នៅទីនោះ ល្ងាចថ្ងៃ ១០ ខ្ញុំនឹងមានការជួបបងប្អូន និងបាយទឹកជាមួយគ្នាប្រមាណជា ១០នាក់ ហើយបន្តទៅថ្ងៃទី ១១ យើងនឹងមា​នការជួបគ្នា សំណេះ​សំណាលជាមួយគ្នា អរគុណសម្រាប់បងប្អូននៅសហរដ្ឋអាមេរិក ដែលកំពុងរង់ចាំដំណើរទៅដល់របស់ខ្ញុំនៅទីនោះ ហើយនឹងការជួបជុំគ្នាដ៏ល្អមួយ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា២ ម៉ោង មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម