KPT+
តើយុវសិស្សមានបញ្ហាអ្វីខ្លះ ពេលប្រើទូរសព្ទច្រើនម៉ោង ឬគេងតិច?
ទូរសព្ទបច្ចុប្បន្នមានមុខងារច្រើន ទាំងសម្រាប់ទំនាក់ទំនង ការងារ ការសិក្សា ការកម្សាន្ត និងការស្រាវជ្រាវជាដើម។ ភាពសម្បូរបែបនៃបច្ចេកវិទ្យានេះ បានធ្វើឱ្យអ្នកប្រើប្រាស់ ពិសេសយុវជន មិនអាចគ្រប់គ្រងរយៈពេលប្រើប្រាស់ទូរសព្ទ អាចប្រើច្រើនម៉ោងហួសកម្រិត និងជួបផលប៉ះពាល់មួយចំនួន។
កញ្ញា ខាន់ ចាន់ណារី សិស្សថ្នាក់ទី ១១ នៃវិទ្យាល័យបឹងកេងកង បានចែករំលែកបទពិសោធន៍ បានប្រាប់ “កម្ពុជាថ្មី” ថា ការប្រើប្រាស់ទូរសព្ទច្រើនម៉ោង អាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយខូចភ្នែក និងភ្លេចភ្លាំងច្រើន។

កញ្ញា បានបញ្ជាក់ថា៖ “ខ្ញុំចំណាយពេល ពីរទៅបីម៉ោងនៅពេលយប់ ប្រើទូរស័ព្ទសម្រាប់ធ្វើការរៀនសូត្រ និងលេងហ្វេសប៊ុកបន្តិចបន្តួច បន្ទាប់ពីទំនេរពីការសិក្សា ហើយជួនកាលឈានទៅដល់ម៉ោង ១យប់ក៏មាន តែសម្រាប់ថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ”។
ជា ចំរើន សិស្សថ្នាក់ទី៩ បានឱ្យដឹងថា ជាទូទៅលោកប្រើទូរសព្ទចាប់ពីម៉ោង ៧ យប់ទៅ ក្នុងកំលុងពេលទំនេរតែប៉ុណ្ណោះ។ ចំរើន បានរៀបរាប់បន្តថា ការណ៍ដែលខ្លួនប្រើទូរសព្ទ គឺដើម្បីមើល ហ្វេសប៊ុក និងលេងហ្គេមជាមួយមិត្តភក្តិ។
ជា ចំរើន បានបន្ថែមទៀតថា៖ “ជាធម្មតា ខ្ញុំចូលគេងនៅម៉ោង ៩ យប់ ហើយជួនកាលថ្ងៃខ្លះ ហួសទៅដល់ម៉ោង១ រំលងអធ្រាតក៏មាន។ ខ្ញុំឈឺក្បាល និងទៅរៀនយឺត នៅថ្ងៃណាខ្ញុំលេងទូរសព្ទច្រើនម៉ោងដល់ពាក់កណ្តាលអធ្រាត”។

យុវសិស្សរូបនេះ សំណូមពរប្រជាជនទូទៅ ពិសេសសិស្សានុស្សិស សូមប្រើប្រាស់ទូរសព្ទឱ្យ បានត្រឹមត្រូវ ជៀសវាងការមានបញ្ហាដល់ភ្នែក និងការឈឺក្បាលដូចលោក។
កញ្ញា ចាន់ថន ស្រីខួច សិស្សថ្នាក់ទី១០ យល់ឃើញថា ការប្រើទូរសព្ទច្រើន ធ្វើឱ្យខ្សោយការចងចាំ ប៉ះពាល់ភ្នែក និងបាក់សម្រស់ នៅពេលគេងយប់មិនបានគ្រប់គ្រាន់។
កញ្ញា ចាន់ថន ស្រីខួច បញ្ជាក់ថា៖ “ធម្មតាខ្ញុំប្រើទូរសព្ទនៅពេលយប់ ចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ ជាង សម្រាប់ការមើលមេរៀន ឬកិច្ចការដែលគ្រូដាក់ឱ្យតាមទូរសព្ទ ហើយមើល យូធូប និងលេង ហ្វេសប៊ុក ផងដែរ។ ពេលដែលខ្ញុំមើលច្រើនម៉ោង បានធ្វើឱ្យខ្ញុំឈឺភ្នែក ហើយងងុយគេងនៅពេលម៉ោងរៀន ហើយថ្ងៃខ្លះក៏ងើបទៅសាលាយឺត”។

កញ្ញា ចាន់ថន ស្រីខួច បានសុំណូមពរសិស្ស និស្សិតទូទៅ កុំប្រើប្រាស់ទូរសព្ទច្រើន ម៉ោងពេក មិនថានៅពេលយប់ ឬពេលថ្ងៃក្តី ព្រោះអាចធ្វើឱ្យមានបញ្ហាភ្នែក ឈានដល់ពាក់វែនតាម្ញូបទាំងវ័យក្មេង និងភ្លេចភ្លាំងច្រើន។
គួរបញ្ជាក់ថា ការប្រើទូរសព្ទច្រើនម៉ោងមិនល្អសម្រាប់សុខភាពប្រជាជនទូទៅឡើយ ពិសេសការប្រើប្រាស់ទូរសព្ទខុសពេលវេលា ឬពេលកំពុងបើកបរ អាចធ្វើឱ្យអ្នកប្រើប្រាស់ឈានទៅដល់ការបាត់បង់ជីវិត៕
អត្ថបទ៖ នាង រតនៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?