ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា រុស្ស៊ី មើលស្រាលការតស៊ូរបស់ អ៊ុយក្រែន
ការមើលស្រាលរបស់រុស្ស៊ី ចំពោះការតស៊ូរបស់អ៊ុយក្រែន បានរារាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ពីការប្រកាសជោគជ័យខាងយោធាដ៏សំខាន់ក្នុងប្រទេសអ៊ុយក្រែន នៅឯក្បួនព្យុយាត្រាទិវាជ័យជម្នះរបស់រុស្ស៊ីកាលពីម្សិលមិញ។ នេះបើយោងតាមក្រសួងការពារជាតិចក្រភពអង់គ្លេស។
ក្រសួងនិយាយថា ផែនការលុកលុយរបស់រុស្ស៊ីគឺផ្អែកលើការសន្មត់ខុស ដែលថា ខ្លួននឹងជួបប្រទះការតស៊ូមានកម្រិត ហើយអាចឡោមព័ទ្ធ និងឆ្លងកាត់មជ្ឈមណ្ឌលប្រជាជនយ៉ាងឆាប់រហ័ស។
ក្រសួងបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពមួយថា ការសន្មត់នេះ បាននាំឲ្យកងកម្លាំងរុស្ស៊ីបើកការវាយប្រហាររបស់ពួកគេជាមួយនឹងវិធីសាស្រ្តធម្មតា ដែលមានបំណងដើម្បីសម្រេចឲ្យបាននូវជ័យជម្នះឆាប់រហ័ស ជាមួយនឹងការចំណាយតិចតួច។
ការគណនាខុសរបស់រុស្ស៊ីបាននាំឲ្យមានការខាតបង់ដោយមិនមាននិរន្តរភាព និងការថយចុះជាបន្តបន្ទាប់នៃការផ្តោតលើប្រតិបត្តិការរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ជួបហេតុការណ៍មិននឹកស្មាន នៅទីបញ្ចុះសព ប៉ូឡូញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?