Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ហាមមិនឲ្យស្រីៗស្លៀកខោខូវប៊យរឹបៗ និងលាបពណ៌សក់ អ្នកហ៊ានល្មើសនឹងខ្មាស់គេពេញប្រទេស

បានផុស

នៅ

ប្រភពនៅក្នុងប្រទេសកូរ៉េខាងជើងបានប្រាប់វិទ្យុ RFA ថា ប្រទេសកូរ៉េខាងជើងបានបង្កើនការបង្ក្រាបលើអ្នកណាស្លៀកខោខូវប៊យរឹបៗ លាបពណ៌សក់ និងស្ទីលផ្សេងៗទៀតដែលបង្ហាញពីភាពស៊ីវិល័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសារព័ត៌មានមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកបាននិយាយថា សម្ព័ន្ធយុវជនស្នេហាជាតិសង្គមនិយមរបស់ប្រទេសនេះកំពុងកំណត់គោលដៅលើស្ត្រីក្នុងវ័យ ២០ ឆ្នាំ និង ៣០ ឆ្នាំ ។

ប្រភព​បាន​ប្រាប់​ថា​ ​“កម្លាំង​ល្បាត​កំពុង​បង្ក្រាប​យុវជន​ដែល​ពាក់​សក់​វែង​ដល់​ចង្កេះ និង​អ្នក​លាបសក់​ពណ៌​ត្នោត ព្រម​ទាំង​អ្នក​ស្លៀក​សំលៀក​បំពាក់​មាន​អក្សរ​បរទេស​ធំៗ និង​ស្ត្រី​ស្លៀក​ខោរឹបជាដើម ។

ប្រភពបន្តថា “បើ​រកឃើញអ្នកល្មើសហើយ ពួកគេ​ត្រូវ​ចាំ​នៅ​សងខាង​ផ្លូវ​រហូត​ដល់​កម្លាំង​ល្បាត​បាន​ទៅដល់តំបន់​នោះ ។ បន្ទាប់មកអាជ្ញាធរនឹងនាំពួកគេទៅកាន់ការិយាល័យសម្ព័ន្ធយុវជន ជាកន្លែងដែលពួកគេត្រូវតែ “សារភាព” ទោសកំហុសរបស់ពួកគេជាលាយលក្ខណ៍អក្សរ ហើយជនល្មើសនឹងត្រូវបានដោះលែងវិញ លុះត្រាតែនរណាម្នាក់យកសម្លៀកបំពាក់សមរម្យឲ្យពួកគេស្លៀក ។

ប្រភពបញ្ជាក់ថា “ក្នុងករណីធ្ងន់ធ្ងរបំផុត ទាំងឈ្មោះ អាសយដ្ឋានផ្ទះ និងកន្លែងធ្វើការរបស់អ្នកល្មើស នឹងត្រូវបង្ហាញទូទាំងប្រទេសជាមួយនឹងការប្រកាសដោយឧបករណ៍បំពងសំឡេងដែលគ្រប់គ្រងដោយរដ្ឋ ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងក៏បានហាមប្រាមការចោះត្រចៀកច្រើនតង់ ស្លៀកខោខូវប៊យរឹបៗ និងធ្វើម៉ូដសក់ប្លែកៗ ចាប់តាំងពីខែឧសភាឆ្នាំមុន ក្នុងគោលបំណងដើម្បីរក្សាប្រទេសនេះមិនឲ្យមានលំហូរអរិយធម៌ពីលោកខាងលិច ហើយវាក៏កើតឡើង បន្ទាប់ពីមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានពណ៌នាថា ម៉ូដសក់ និងសម្លៀកបំពាក់របស់បរទេសគឺជា “ថ្នាំពុលដ៏គ្រោះថ្នាក់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

ចុចអាន ៖ លោក គីម ជុនអ៊ុន ផ្ញើសារបង្កប់ន័យជ្រៅទៅកាន់លោក ពូទីន ក្នុងទិវាជ័យជម្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម