សុខភាព
WHO ប្រកាសរកឃើញជំងឺរលាកថ្លើមដ៏អាថ៌កំបាំងលើកុមារបន្ថែមទៀត
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា គិតត្រឹមពេលនេះករណីជំងឺរលាកថ្លើមកុមារធ្ងន់ធ្ងរដ៏អាថ៌កំបាំងនៅជុំវិញពិភពលោកបានកើនឡើងដល់ចំនួន ៣៤៨ ករណីហើយ ។
លោកស្រី Philippa Easterbrook អ្នកជំនាញខាងជំងឺរលាកថ្លើមប្រចាំនៅ WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ករណីអាថ៌កំបាំងមួយចំនួននៃជំងឺរលាកថ្លើមស្រួចស្រាវក្នុងចំណោមកុមារ និងមនុស្សវ័យក្មេងដែលត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក ភាគច្រើនគឺនៅអឺរ៉ុប និងអាមេរិកខាងជើង ។
លោកស្រី Easterbrook បាននិយាយកាលពីសប្តាហ៍មុនថា ប្រហែល ៧០ ភាគរយនៃអ្នកជំងឺបានធ្វើតេស្តវិជ្ជមានសម្រាប់មេរោគធម្មតាឈ្មោះ Adenovirus ។ ចំណែករោគសញ្ញាមួយចំនួននៃមេរោគនោះគឺឈឺបំពង់ក និងរាគ ហើយប្រហែល ១៨ ភាគរយនៃអ្នកមានរោគសញ្ញាទាំងនេះបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ ។
ជាចុងក្រោអ្នកជំនាញរបស់ WHO រូបនេះបានសង្កត់ធ្ងន់ថា “ការផ្តោតគោលដៅដ៏ធំនៅសប្តាហ៍ក្រោយគឺការធ្វើតេស្ត និងតាមដានសម្រាប់ការប៉ះពាល់របស់អ្នកជំងឺពីមុន និងថាតើវាឆ្លងដូចជំងឺកូវីដ ១៩ ដែរឬយ៉ាងណា” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជំងឺរលាកថ្លើមដ៏អាថ៌កំបាំង រកឃើញលើកុមារជិត៣០០នាក់ហើយ ទូទាំងពិភពលោក (មានវីដេអូ)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល