KPT+
អាយុប៉ុន្មាន ទើបអាចលាបឡេ ផឹកខូឡាជែនបាន?
គេថាទាល់តែពេញវ័យ ទើបអាចប្រើប្រាស់ផលិតផលសម្រស់បាន អ្នកខ្លះទៀតថា ប្រើពីក្មេងទើបឆាប់ស្អាត។ តើអ្នកយល់យ៉ាងណាដែរ ចំពោះអាយុ និងការប្រើប្រាស់ផលិតផល? ឥលូវនេះយើងមកដឹងឲ្យច្បាស់ដើម្បីសុខភាព និងសម្រស់គ្មានហានិភ័យ។
១. គ្រីមការពារកម្ដៅថ្ងៃ
សម្រាប់ការការពារកម្ដៅថ្ងៃដែលប្រើប្រាស់ជាផលិតផលដូចជា ឡេ ឬគ្រីមការពារកម្ដៅថ្ងៃ យើងអាចប្រើប្រាស់បានតាំងពីអាយុ ៦ខែមកម្ល៉េះ។ ប៉ាម៉ាក់អាចរកទិញឡេការពារកម្ដៅថ្ងៃនៅតាមកន្លែងលក់សម្ភារៈទារកបាន។
២. ហ្វូមលាងមុខ
នៅពេលកូនក្មេងមានអាយុ ១២ឆ្នាំឡើងទៅ គួរជ្រើសរើសហ្វូមលាងមុខដែលមានសភាពទន់ គ្មានជាតិកាត់ មានស្តង់ដារត្រឹមត្រូវមកប្រើប្រាស់។
៣. គ្រីមផ្ដល់សំណើម
ការចាប់ផ្ដើមផ្ដល់សំណើម អាចប្រើប្រាស់បានតាំងពីក្មេងអាយុមួយខួបមកបាន។ ប៉ុន្តែសូមប្រើជាគ្រីមស្រាលសម្រាប់ទារកតែម្ដង ចៀសវាងការប្រើប្រាស់ម្សៅហ៊ុយលើទារក។ អ្នកអាចប្ដូរផលិតផលផ្ដល់សំណើម តាមអាយុបានដូចជាពេលប្រើប្រាស់ពពួកការពារភាពចាស់ anti-aging (អាយុ20ឡើង)។
៤. សេរ៉ូម
សេរ៉ូមគ្រប់ប្រភេទមិនថាសេរ៉ូមវីតាមីនស៊ី ឬពពួកHA ក៏ដោយ អ្នកគួរចាប់ផ្ដើមប្រើនៅអាយុ ២០ឆ្នាំឡើង។
៥. ខូឡាជែន
អ្នកគួរចាប់ផ្ដើមទទួលទានពពួកអាហារបំប៉ននៅអំឡុងអាយុ២០ឆ្នាំឡើងទៅ
៦. គ្រីមភ្នែក និងថូន័រ
ការពិតទៅពពួកនេះមិនសំខាន់ផង តែបើអ្នកចង់ប្រើអាចចាប់ផ្ដើមនៅអាយុ ២០ឆ្នាំឡើង។
តើអ្នកបានប្រើប្រាស់តាមអាយុត្រឹមត្រូវដែរឬទេ? ការដែលប្រើផលិតផលនៅក្មេងពេកអាចសម្លាប់កោសិកាស្បែកបានធ្វើឲ្យមុខរលាក ឬស្ងួតទៅវិញ៕
អត្ថបទ៖ វារី
ចុចអាន៖ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?
ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍