Connect with us

ព័ត៌មានជាតិ

ចំណាំ​ទុក ស្គាល់​ឈើ​ប្រណិត​ ១៤ ប្រភេទ​​មាន​ដោយ​កម្រ​នៅ​ក្នុងព្រៃធម្មជាតិ​ប្រទេស​កម្ពុជា

បានផុស

នៅ

តាម​ប្រកាស​លេខ ០៨៩ ប្រក.កសក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ របស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចាត់ថ្នាក់​​ប្រភេទ​ឈើ​នៅក្នុងប្រទេសកម្ពុជា​​តាម​លំដាប់​ដូចជា ឈើ​ប្រណិត ឈើ​លេខ១ ឈើ​លេខ២ ឈើលេខ៣ និង​​ប្រភេទ​ឈើ​ក្រៅលំដាប់ថ្នាក់។

ការ​បែងចែកឈើទៅជាច្រើនប្រភេទផ្សេងគ្នា អាស្រ័យ​ទៅតាមភាព​ធន់របស់ឈើ សោភ័ណភាព​សាច់ឈើ ភាពសម្បូរណ៍​នៅក្នុងធម្មជាតិ តម្រូវការ​លើទីផ្សារ​ក្នុង​ស្រុក ក្រៅ​ស្រុក និង​ទីផ្សារ​អន្តរជាតិ​។

​រដ្ឋបាល​ព្រៃឈើ​បាន​ចងក្រងសៀវភៅ “ឈើនៅកម្ពុជា” បង្ហាញ​ពីប្រភេទ​ឈើចំនួន ១២២ប្រភេទ ដែល​មាន​ក្នុង​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ ឈើ ១៤ ប្រភេទ​ ចាត់​ក្នុង​ប្រភេទ​ឈើ​ប្រណិត​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

ឈើ​ប្រណិត​ទាំង ១៤ ប្រភេទ​មាន​ឈ្មោះ​ដូចជា៖

១. ក្រញូង

ពណ៌​សាច់​ឈើ៖ ពណ៌​ក្រហម​ត្នោត​ស្ទើរ​តែ​ខ្មៅ​មាន​ក្រឡា​ឆ្នូត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


២. ក្រញូង​ស្វា

ពណ៌​សាច់​ឈើ៖ ពណ៌​ត្នោត​ចាស់​មាន​ក្រឡា​អង្កាញ់ៗ


៣. គ្រើល

ពណ៌​សាច់​ឈើ៖ ពណ៌​ម្ទេស​ទុំ​មាន​ក្រឡា​ឆ្នូត


៤. ច្រេស


ពណ៌​សាច់​ឈើ៖ ពណ៌​លឿង​ចាស់


៥. ឈើខ្មៅ


ពណ៌​សាច់​ឈើ៖ ពណ៌​ខ្មៅ​រលោង


៦. តាត្រាវ


ពណ៌​សាច់​ឈើ៖ ពណ៌​លឿង​ទុំ​មាន​ក្រឡា​ឆ្នូត


៧. ត្រយឹង


ពណ៌​សាច់​ឈើ៖ ពណ៌​ទង់ដែង​ខ្ចី


៨. ធ្នង់


ពណ៌​សាច់​ឈើ៖ ពណ៌​ក្រហម​ក្រមៅ​មាន​ក្រឡា​ឆ្នូត​អង្កាញ់ៗ


៩. នាងនួន ឬ លាំង


ពណ៌​សាច់​ឈើ៖ ខ្លឹម​ពណ៌​ក្រហម​ក្រមៅ​មាន​សរសៃ​ឆ្នូត និង​ស្រាយ​ពណ៌​លឿង​ចាស់


១០. បេង


ពណ៌​សាច់​ឈើ៖ ពណ៌​លឿង​ទុំ​ភ្លឺ​រលោង​មាន​ក្រឡា


១១. ហ៊ុន​ដាង ឬ ម្រះ​ពៅ​ភ្នំ


ពណ៌​សាច់​ឈើ៖ ពណ៌​ទង់ដែង


១២. ហៃសាន ឬ ចាន់​ស


ពណ៌​សាច់​ឈើ៖ ខ្លឹម​ពណ៌​ត្នោត​ចាស់​មាន​ក្រឡា​ឆ្នូត និង​ស្រាយ​ពណ៌​លឿង​ចាស់


១៣. អង្កត់​ខ្មៅ


ពណ៌​សាច់​ឈើ៖ ខ្លឹម​ពណ៌​ខ្មៅ និង​ស្រាយ​ពណ៌​លឿង​ចាស់


១៤. អង្កាញ់


ពណ៌​សាច់​ឈើ៖ ពណ៌​លឿង​ទុំ មាន​ក្រឡា​ឆ្នូត​ពណ៌​ត្នោត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម