ព័ត៌មានជាតិ
មូលនិធិជាតិជំនួយសង្គម និងអង្គការមូលនិធិសប្បុរសធម៌ឆឺជី នាំយកសម្ភារៈផ្គត់ផ្គង់ការរស់នៅ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ
មូលនិធិជាតិជំនួយសង្គម សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ ឆឺជី ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៅរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ បាននាំយកសម្ភារៈផ្គត់ផ្គង់ការរស់នៅ ជូនគ្រួសារបងប្អូនខ្មែរឥស្លាម ៣៨គ្រួសារ ស្មើ ១៨ខ្នងផ្ទះ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះរបស់ពួកគាត់។
លោក ឈួរ សុបញ្ញា ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានពាំនាំការសាកសួរសុខទុក្ខ ពីលោករដ្ឋមន្ត្រី វង សូត ដោយក្តីនឹករលឹក ជាពិសេសចូលរួមសោកស្តាយជុំវិញហេតុការណ៍អគ្គីភ័យ ដែលកើតឡើងបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូន ក្នុងមួយពព្រិចភ្នែកនោះ។
លោក ឈួរ សុបញ្ញា បានលើកឡើងថា ប្រមុខដឹកនាំក្រសួងសង្គមកិច្ច ជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែគិតគូររាល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់នៅឯកោឡើយ ទោះនៅដាច់ស្រយ៉ាលយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានសំណូមដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ព្រោះតែនាពេលនេះ ជារដូវក្តៅដោយត្រូវប្រយ័ត្នភ្លើងចង្ក្រាន ធូប ទាន ជាដើម។
សូមជម្រាបថា កាលពីវេលាម៉ោង១១ និង ៤០នាទីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៩ ក្នុងភូមិ ២ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានអគ្គិភ័យកើតឡើង ដោយបានបំផ្លាញផ្ទះសម្បែងបងប្អូនខ្មែរឥស្លាមអស់ ១៨ខ្នង រួមនឹងទ្រព្យសម្បត្តិអស់ទាំងស្រុង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៩ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ