ព័ត៌មានអន្ដរជាតិ
ឥណ្ឌា គ្រោងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដនៅខែក្រោយ
មន្ត្រីសុខាភិបាលសហព័ន្ធបានប្រាប់ BBC ថា ប្រទេសឥណ្ឌារំពឹងថានឹងចាប់ផ្តើមការចាក់វ៉ាក់សាំងការពារប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខែមករាខាងមុខនេះ។
ក្រុមមន្រ្តីដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា បេក្ខជនវ៉ាក់សាំងមួយចំនួនទំនងជានឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីនិយតករឱសថនៅក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។
ក្រុមហ៊ុនចំនួនពីរបានដាក់ពាក្យសុំពិចារណារួចទៅហើយ ហើយក្រុមហ៊ុន៦ទៀតកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងផ្សេងៗគ្នា។
កម្មវិធីចាក់វ៉ាក់សាំងនេះមានគោលបំណងផ្តល់ជូនប្រជាជនចំនួន៣០០លាននាក់នៅត្រឹមដើមខែសីហា។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីកូវីដជិត១០លានករណីហើយមនុស្សជាង១៤៤,០០០នាក់បានស្លាប់ដោយសារជំងឺនេះ។ ផែនការចាក់វ៉ាក់សាំងកំពុងត្រូវបានធ្វើឡើងបើទោះបីជាករណីឆ្លងបានបង្ហាញសញ្ញាថមថយក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ