Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ ការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ផ្តល់ជូនតែពលរដ្ឋនៅក្នុងខេត្តតែប៉ុណ្ណោះ

បានផុស

នៅ

រដ្ឋបាលខេត្តឧត្ដរមានជ័យបានអះអាងថា ការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ អាចផ្តល់ជូនបានតែប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តតែប៉ុណ្ណោះ។ ដូចនេះសូមបងប្អូនរស់នៅក្រៅខេត្តឧត្តរមានជ័យកុំចាញ់បោកការឃោសនាបោកបញ្ឆោតរបស់​ជនខិលខូចនាំឱ្យខាតបង់ថវិកាដោយអសារបង់។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យចុះថ្ងៃទី១១ ខែឧសភា បានឱ្យដឹងថា ប័ណ្ណព្រំដែនកម្ពុជា-ថៃ
អាចផ្តល់ជូនបានតែប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងខេត្តដែលសាមីខ្លួនស្នើសុំប័ណ្ណព្រំដែនប៉ុណ្ណោះ ក្នុងតម្លៃ ២០.០០០រៀល (ពីរម៉ឺនរៀលគត់) ដោយសាមីខ្លួនត្រូវបង្ហាញមុខដោយផ្ទាល់ជាមួយមន្ត្រីមាសមត្ថកិច្ច​នៅទីតាំងផ្តល់សេវា រៀងរាល់ម៉ោងធ្វើការ និងភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារពាក់ព័ន្ធទាំងនោះ រួមមានពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន០១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិត
មេដៃស្តាំរបស់សាមីខ្លួននៅលើពាក្យស្នើសុំ (ពាក្យស្នើសុំមានផ្តល់ជូននៅទីតាំងផ្តល់សេវាដោយ ឥតគិតថ្លៃ) រូបថតសាមីខ្លួនបច្ចុប្បន្ន ទំហំ ៤x៦ “ថតចំពីមុខគ្មានពាក់មួក ឬវ៉ែនតា” ចំនួន០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតដែលជា ច្បាប់ដើម ឬថតចម្លងត្រឹមត្រូវតាមច្បាប់ដើមសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

រដ្ឋបាលខេត្តសូមជម្រាប់បញ្ជាក់ជូនថា កន្លងមកនៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការភ័ន្តច្រឡំហើយ​ក៏មានជនឆ្លៀតឱកាសមួយចំនួនដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនបានបំផុសចលនាឱ្យ បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ ឬអាសយដ្ឋានស្នាក់នៅក្រៅខេត្តឧត្តរមានជ័យ ថាអាចធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅអង្គភាពច្រកចេញចូតែមួយ​ខេត្ត ឬនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានតាមរយៈការធានាជួយរត់ការ ឬជូនមក ដល់ទីតាំងផ្តល់សេវាផ្ទាល់។

រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមថាករណីនេះ សូមបងប្អូនកុំចាញ់បោកការឃោសនាបោកបញ្ឆោតអំពីការឱ្យអញ្ជើញមកទទួល សេវាឬការធានារៀបចំរត់ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃជូន ជៀសវាងខាតបង់ពេលវេលា និងថវិកា ដោយអសារបង់។

ខេត្តឧត្តរមានជ័យបានបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ និងច្រកព្រំដែនអន្តរជាតិ ជាំនៅថ្ងៃទី៩ឧសភាឆ្នាំ២០២២។ បច្ចុប្បន្នខេត្តឧត្តរមានជ័យ មានច្រកព្រំដែនអន្តរជាតិ ចំនួនពីរ ជាមួយប្រទេសថៃ គឺអូរស្មាច់ ជាមួយខេត្តសុរិន្ទ និងច្រកជាំ-សាង៉ាំ ជាមួយខេត្តស៊ីសាកេត និងច្រកមនុស្សធម៌ ជប់គគីរ ជាមួយខេត្តបូរីរ៉ាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជាដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ចូលក្នុងបញ្ជីតាមចាប់ខ្លួន

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃស្រូវធ្លាក់ចុះក្រោម ៨០០ រៀល នៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីគ្រោងនាំចូល​​គោ-ក្របី​៤០ម៉ឺនក្បាលនៅឆ្នាំ២០២៥ ដើម្បីជួយកម្មវិធីផ្ដល់អាហារឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកស៊ើបអង្កេតលើរថយន្ត Tesla ប្រហែល ២.៦ លានគ្រឿង ក្រោយ​​រអាក់​រអួល​​​មុខងារ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម