Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន សែន​៖ កម្ពុជា ​មិន​ជ្រើស​រើស​ចិន ប្រឆាំង​អាមេរិក ​ឬ​ជ្រើស​អាមេរិក ប្រឆាំង​ចិន​នោះ​ឡើយ​

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​​ថ្លែង​ថា​ កម្ពុជា ​មិន​ជ្រើស​រើស​ចិន ប្រឆាំង​អាមេរិក ​ឬ​ជ្រើស​អាមេរិក ប្រឆាំង​ចិន​នោះ​ឡើយ​។ ​​ការ​បញ្ជាក់​របស់​សម្តេចតេជោ​ទំនង​ឆ្លើយ​តប​ទៅ​​នឹង​ការ​​ការ​លើក​ឡើង​មួយ​ចំនួន​ ដែល​​ថា ​​កម្ពុជា​លំអៀង​ទៅភាគីចិន ប៉ុន្តែ​សម្តេច​ធ្លាប់​បាន​គូស​បញ្ជាក់​ហើយ​​ថា កម្ពុជា​បើក​ការ​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក ​ដោយ​មិន​រើស​អើង​ឡើយ។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅវេលាម៉ោងប្រមាណ៤ ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោង​នៅ​កម្ពុជា​​​សម្តេច​បាន​​ថ្លែង​​ថា​ ​ទីតាំង​ស្ថានទូតអាមេរិក​ គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។ បើ​មិន​មែន​អាមេរិក ​សម្តេច​មិន​ផ្តល់​ឱ្យទីតាំងនៅទីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​ កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត ក្នុង​នោះ​ការ​នាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និង​កំពុង​ធ្វើ​ការ​ទាក់​ទាញ​ការ​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត៕​

May be an image of one or more people, people sitting, people standing and indoor
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម