ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ច្រានចោលការចោទប្រកាន់មូលដ្ឋានកងទ័ពជើងទឹកចិននៅតំបន់រាមជាថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដានៅថ្ងៃទី ១២ ខែឧសភានេះ បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀត អំពីការសង្ស័យទៅលើបញ្ហាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅតំបន់រាម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាហាមឃាត់មិនឱ្យមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនបញ្ជូនកទ័ពទៅក្រៅដែរ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលពេលនេះកងទ័ពកម្ពុជា នៅលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្ដាល។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងចោទជាសំនួរថា ឥឡូវនិយាយពីកម្ពុជាវិញ តើយើងត្រូវការកងទ័ពបរទេសយកមកធ្វើអ្វី? សម្ដេចតេជោ ហ៊ុន សែន “សេចក្ដីត្រូវការកម្ពុជានៅពេលនេះ គឺត្រូវការការវិនិយោគខាងសេដ្ឋកិច្ច អត់មានត្រូវការយកកងទ័ពទេ ខ្ញុំចង់កាត់រំសាយកងទ័ព ដើម្បីបង្វែការចិញ្ចឹមទ័ព បម្រើនៅក្នុងវិស័យអប់រំ និងសុខាភិបាលវិញ”៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ