ព័ត៌មានជាតិ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាយ័នក្រេឌីត បានប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ បន្ទាប់ពីស្ថាប័នក្នុងស្រុកមួយនេះលក់ភាគហ៊ុន១០០%ទៅឲ្យក្រុមហ៊ុនCHENG FUNG INVESTMENT(CFI) និងក្រុមហ៊ុនNETGOLD INVESTMENT (NETGOLD ) ដែលការទិញលក់នេះធ្វើឡើងតាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ និងបានបិទបញ្ចប់ការទិញលក់នៅថ្ងៃទី ០១ខែ តុលា ឆ្នាំ២០២០។
ប្រធានក្រុមប្រឹក្សាភិបាលថ្មី លោកស្រី ប៊ុត កេរ៉ាឌី បានសម្តែងចំណាប់អារម្មណ៍ថា៖ ការសម្រេចវិនិយោគលើវិស័យហិរញ្ញវត្ថុនាពេលនេះ គឺដោយមើលឃើញពីតម្រូវការទីផ្សារខ្ពស់ និងមានសុខុមាលភាពអាជីវកម្មល្អ ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ទាំងទីក្រុង និងជនបទ ដែលកំពុងមានតម្រូវការហិរញ្ញវត្ថុយកទៅពង្រីក ឬបង្កើត មុខរបររបស់ពួកគាត់ ពិសេសជាងនេះទៅទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិផងដែរ។ លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានបន្តទៀតថា សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ក្រុមហ៊ុនគ្រោងបន្ថែមដើមទុនវិនិយោគ២៥លានដុល្លារអាមេរិកបន្ថែមទៀត។
លោក ញាណ វីរៈ ប្រធានអគ្គនាយក របស់គ្រឹះស្ថានបាយ័ន ក្រេឌីត ម.ក បានមានប្រសាសន៍ ជាមួយនឹងភាពប៉ិនប្រសប់និងគុណវឌ្ឍរបស់បុគ្គលិក ក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ អាចធ្វើឲ្យគ្រឹះស្ថានមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារសម័យទំនើបនៃវិស័យហិរញ្ញវត្ថុដូចបច្ចុប្បន្ន។ សម្រាប់គ្រឹះស្ថានបាយ័នក្រេឌីត គឺផ្តោតយកចិត្តទុកដាក់ខ្លាំងលើការបម្រើសេវាកម្មអតិថិជន ក្នុងការប្រកួតប្រជែង ស្របតាមពាក្យស្លោករបស់ខ្លួន គឺ “ ផ្តល់ជូនលោកអ្នកនូវសេវាកម្មជាទីគាប់ចិត្ត” (BRING THE BEST) ដោយផ្អែកលើការរចនាផលិតផលតាមតម្រូវការអតិថិជន បំពាក់បច្ចេកវិទ្យាធនាគារថ្មីទំនើបៗ គឺធ្វើយ៉ាងណា បំពេញតាមការចង់បានរបស់អតិថិជន និងផ្តល់លទ្ធផលជាវិជ្ជមានជូនម្ចាស់ភាគហ៊ុននិក ដោយអនុលោមតាមច្បាប់ ជាពិសេសការប្រកាន់ភ្ជាប់ និងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិ ដែលជាអាណាព្យាបាលរបស់យើង។ លោកប្រធានអគ្គនាយក បានបន្ថែមដោយសុទិដ្ឋិនិយមទៀតថា “ គ្រឹះស្ថាន បាយ័ន ក្រេឌីត បានរចនានូវពាណិជ្ជសញ្ញាថ្មី ដែលជាអត្តសញ្ញាណមួយយ៉ាងជាក់លាក់ដល់សាធារណជន ជាមួយនឹងបេសកកម្មនិងចក្ខុវិស័យយូរអង្វែង ផែនការអាជីវកម្មច្បាស់លាស់ ការសហការគ្នារវាងបុគ្គលិក និងបុគ្គលិកគ្រប់ឋានៈ ព្រមទាំងគោលការណ៍អភិបាលកិច្ចល្អ នឹងធ្វើឲ្យស្ថាប័នមួយនេះដណ្តើមបានការគាំទ្រយ៉ាងខ្លាំងនៅពេលដ៏ខ្លីខាងមុខ។
ស្របពេលជាមួយគ្នានេះដែរ គ្រឹះស្ថាន បាយ័ន ក្រេឌីត ក៏បានធ្វើពិធីសូត្រមន្ត ក្រុងពាលី ឡើងអាគារការិយាល័យថ្មី ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៣៤២មហាវិថី ព្រះមុនីវង្ស កែងផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អគារថ្មីនេះមានកម្ពស់ ១៩ជាន់ សាងសង់ឡើងតាមបទដ្ឋានស្តង់ដារត្រឹមត្រូវ ហើយកន្លែងបម្រើអតិថិជនធំទូលាយប្រកបដោយផាសុកភាព និងសុវត្ថិភាព ប្រកបដោយភាពទាក់ទាញខ្ពស់ អគារថ្មីនេះបានចំណាយទឹកប្រាក់ជិតមួយលានដុល្លារអាមេរិកក្នុងការរចនា។
សូមបញ្ជាក់ថាៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក បានបង្កើតតាំងពីឆ្នាំ២០១១ដោយទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មហិរញ្ញវត្ថុ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ភតិសន្យា នៅឆ្នាំ២០១៧ ពីធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ គិតមកទល់សព្វថ្ងៃ មានការិយាល័យសាខាប្រតិបត្តិការចំនួន៦កន្លែង នៅតាមបណ្តាលខេត្តសំខាន់ៗ ដែលមានអតិថិជនប្រាក់កម្ចីជាង២.៩៣២នាក់ និងមានបុគ្គលិកកំពុងបម្រើការងារជិត១០០នាក់ មានដើមទុនចុះបញ្ជីថ្មី ៣លានដុល្លារអាមេរិក។
អត្ថបទពាណិជ្ជកម្ម
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល