ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងមានអ្នកស្លាប់ដោយកូវីដលើកដំបូង ខណៈមនុស្សជាង៣សែននាក់ក្តៅខ្លួន
យ៉ាងហោចណាស់មានករណីស្លាប់ដោយជំងឺកូវីដ-១៩លើកដំបូងនៅក្នុងប្រទេសកូរ៉េខាងជើង និងមនុស្សរាប់ម៉ឺននាក់ទៀតបង្ហាញរោគសញ្ញាក្តៅខ្លួន។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃសុក្រ ទី១៣ ខែឧសភានេះ។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ KCNA របស់កូរ៉េខាងជើងបានផ្សាយថា មនុស្សប្រហែលជា ១៨៧៨០០នាក់ត្រូវបានកំពុងព្យាបាលនៅកន្លែងដាច់ដោយឡែក បន្ទាប់ពីកើតមានអាការក្តៅខ្លួនដែលកើតឡើងដោយមិនដឹងប្រភពមកពីណាដែលរាលដាលយ៉ាងខ្លាំងទូទាំងប្រទេស គិតចាប់តតាំងពីចុងខែមេសាមក។
មនុស្សប្រហែលជា ៣៥០០០០នាក់បង្ហាញរោគសញ្ញាក្តៅខ្លួន ក្នុងនោះមាន១៨០០០នាក់ដែលបានបង្ហាញរោគសញ្ញាថ្មីកាលពីថ្ងៃព្រហស្បតិ៍។ KCNA បានផ្សាយ និងបន្តថា ប្រហែលជា១៦២២០០នាក់បានកំពុងព្យាបាល ប៉ុន្តែមិនបង្ហាញជាក់លាក់ថាតើមនុស្សប៉ុន្មាននាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
KCNA បានផ្សាយថា ហោចណាស់មនុស្ស៦នាក់ដែលមានរោគសញ្ញាក្តៅខ្លួនបានស្លាប់ ក្នុងនោះមានម្នាក់ត្រូវបានបញ្ជាក់ពីការតេស្តរកឃើញឆ្លងវីរុសរង Omicron។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅកាន់មជ្ឈមណ្ឌលប្រឆាំងវីរុសកាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រួតពិនិត្យពីស្ថានភាព និងឆ្លើយតប បន្ទាប់ពីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយបញ្ជាឲ្យដាក់បំរាមបិទខ្ទប់ទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ