KPT+
រឿង ៦ យ៉ាង អ្នកគួរធ្វើឲ្យបានម្ដង ក្នុងមួយជីវិតនេះ
ការរស់នៅសព្វថ្ងៃនេះ មិនមែនរស់ដើម្បីផ្គាប់អ្នកដទៃទេ សូមគិតពីសេចក្ដីសុខខ្លួនឯងផង ទោះជារវល់ ឬមានសម្ពាធខ្លាំងប៉ុណ្ណាក៏ដោយ។ នៅពេលដែលយើងមើលថែខ្លួនឯងឲ្យបានល្អ សុខភាពផ្លូវចិត្ត និងសម្រស់ក៏ល្អទៅតាមនឹងដែរ។ ជីវិតដែលរស់នៅតាមកាលវិភាគដដែលៗ គ្មានអ្វីល្អគួរឲ្យចងចាំទេ អ្នកគួរតែស្វែងរកអ្វីល្អផ្ដល់រសជាតិដល់ជីវិតខ្លះ។
ខាងក្រោមនេះជាអ្វីដែលអ្នកគួរផ្ដល់ឲ្យខ្លួនឯងបានយ៉ាងតិចម្ដងក្នុងជីវិត៖
១. ទៅធ្វើសេវាកម្មថែសម្រស់
ការដែលទៅម៉ាស្សាខ្លួន មុខ នៅកន្លែងថ្លៃៗមិនមែនជារឿងខ្ជះខ្ជាយទេ នេះគឺជាការផ្ដល់ក្ដីស្រលាញ់ឲ្យខ្លួនឯងទៅវិញទេ។ កុំគិតច្រើនសាំញ៉ាំអី កុំស្ដាយលុយដែលចំណាយលើខ្លួនឯងសោះ។
២. ញ៉ាំអាហារនៅហាងថ្លៃៗម្នាក់ឯង
អ្នកប្រាកដជាគិតថា បែបនេះមានអារម្មណ៍ឯកាណាស់ មិនសូវហ៊ានដើរម្នាក់ឯងទេខ្លាចៗគេ។ ប៉ាវខ្លួនឯងចូលហាងម្ហូបអឺរ៉ុបម្ដងមើល ធ្លាប់តែទៅមានគ្នា ទៅម្នាក់ឯងទើបដឹងថាប្លែកយ៉ាងណា។
៣. ដើរទិញអីវ៉ាន់ថ្លៃៗម្នាក់ឯង
ចង់បានអាវនោះណាស់មែនទេ? ថ្លៃពេកមិនហ៊ានទិញទេ បើទិញអានោះបានច្រើនជាង។ ការគិតបែបនេះនឹងបញ្ចប់ដោយមិនស្ងប់ចិត្ត គឺអ្នកនៅតែពិបាកចិត្តចង់បានវាដដែល។ សន្សំលុយទៅទិញតែម្ដងទៅ!
៤. ធ្វើម្ហូបហូបខ្លួបឯង
ញ៉ាំតែស្នាដៃគេ និងធ្វើតាមគេ ដែរគិតថាបង្កើតរសជាតិថ្មីខ្លួនឯងម្ដងអត់? ធ្វើលេងៗសិនមក បើមិនឆ្ងាញ់ចាំកែតាមក្រោយ។នេះជាការសាកល្បងលើស្នាដៃខ្លួនឯងថាតើបានកម្រិតណាផងដែរ។
៥. ទៅមើលកុនម្នាក់ឯង
ទៅរាល់ដងមានគ្នារហូត ចុះបើទៅម្នាក់ឯងមានអារម្មណ៍បែបណាទៅ។ សាកមើលបានដឹងថាជក់ចិត្ត។
៦.ប្ដូរម៉ូតសក់
សក់នឹងឃើញមកមួយជីវិតហើយ ពេលណាប្ដូរចេញ? ការផ្លាស់ប្ដូរស្ទាយធ្វើឲ្យជីវិតអ្នកក៏ផ្លាស់ប្ដូរមួយជំហានដែរ។ អ្នកធ្លាប់តែស្ពឹកស្រពន់ខ្ចិលៗ តែក្រោយពេលបានឃើញខ្លួនឯងស្អាត អ្នកណាក៏ដូចអ្នកណាដែរ ប្រាកដជាសប្បាយចិត្តជីវិតនឹងរស់រវើកមិនខាន។
អ្នកមិនចាំបាច់ធ្វើតាមទាំងអស់ទេ អ្វីដែលអ្នកចង់សាកធ្វើក៏ធ្វើទៅ កុំគិតច្រើននាំស្មុគស្មាញអី។ ជីវិតរបស់យើង យើងជាអ្នកគ្រប់គ្រងហ្នឹងឯង៕
អត្ថបទ៖ វារី
ចុចអាន៖៧ យ៉ាង គួរធ្វើ ដើម្បីមានអាយុវែង គ្មានជំងឺដំកាត់ មកយាយី
ចុចអាន៖កុំទាន់ថាជីវិតជោគជ័យ ប្រសិនបើមិនទាន់ធ្វើចំណុចទាំងនេះនូវឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ