ព័ត៌មានជាតិ
លោក ចូ បៃដិន ចាត់ទុកអាស៊ានក្នុងបេះដូងសហរដ្ឋអាមេរិក នៃក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ហើយថា រយៈពេល ៤៥ ឆ្នាំហើយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះ គឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មី និងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។
លោកប្រធានាធិបតី លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាច បណ្តាមេដឹកនាំអាស៊ានថា អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានផ្ដល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់រូបសម្ដេច នឹងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានដទៃទៀត នៅក្នុងអំឡុងពេលនៃការស្នាក់នៅសហរដ្ឋអាមេរិក និងជាពិសេសការរៀបចំនូវពិធីលាងសាយភោជន៍ដ៏ប្រពៃសម្រាប់ថ្ងៃនេះផង។
សម្តេចបានគូសបញ្ជាក់ផងដែរថា នៅឆ្នាំនេះគឺជាខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ានសហរដ្ឋអាមេរិក ហើយពេលនេះជាវិធីមួយដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែងរបស់យើង។
ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើងដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការគោរពគ្នាទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយនិងជាពិសេសបានជំនះនូវឧបសគ្គប្រកបដោយភាពជោគជ័យ។
នៅក្នុងឱកាសនេះដែរសម្តេចតេជោក៏បានរំលែកទុក្ខដោយសារសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងថ្ងៃនេះដែលអាមេរិកបានទម្លាក់ទង់ជាតិមកពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋចំនួន ១លាននាក់ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយសម្ដេចក៏សូមចូលរួមសំដែងសាមគ្គីភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិកក្នុងឱកាសនេះ។
សម្ដេចតេជោបានមានប្រសាសន៍ថា នាពេលនេះយើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែងឆ្ងាយដែលអាស៊ានសហរដ្ឋអាមេរិកធ្វើការរួមគ្នាដោយការខិតខំប្រឹងប្រែងដែលនឹងជួយពង្រឹងទំនាក់ទំនងរបស់យើងលើគ្រប់វិស័យ។
សម្តេចតេជោបានគូសបញ្ជាក់ផងដែរថាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើសម្រាប់តំបន់។ ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ។
សម្តេចតេជោបានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្ដេចតេជោសូមយកឱកាសនេះអញ្ជើញឯកឧត្តមប្រធានាធិបតី ដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត