Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ប្រកាសស្ថានភាពកូវីដ ថាជា “មហាគ្រោះមហន្តរាយ” ខណៈ ២ថ្ងៃ មានអ្នកស្លាប់២១នាក់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃសៅរ៍ទី១៤ខែឧសភានេះថា ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីការស្លាប់ថ្មីចំនួន២១នាក់ ដោយសារជំងឺកូវីដ១៩ ខណៈមេដឹកនាំ គីម ជុងអ៊ុន បានហៅស្ថានភាពនេះថាជា “មហាគ្រោះមហន្តរាយ”។

North Korea reported 21 new deaths on Friday, from people with fevers amid its first Cvoid-19 outbreak, which leader Kim Jong-Un (pictured in April) has called a 'great disaster'
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រប្រឆាំងមេរោគនៅថ្ងៃសៅរ៍ លោកបានពណ៌នាការផ្ទុះឡើងនេះថាជាការរំខានជាប្រវត្តិសាស្ត្រ ហើយបានអំពាវនាវឲ្យមានការរួបរួមគ្នារវាងរដ្ឋាភិបាល និងប្រជាជន ដើម្បីធ្វើឲ្យស្ថានភាពធូរស្រាល ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ស្របពេលមនុស្ស ១៧៤ ៤០នាក់ទៀត ត្រូវបានគេរកឃើញជាមួយនឹងរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃសុក្រ ប្រទេសនេះកំពុងព្យាយាមពន្យឺតការរីករាលដាលនៃមេរោគក្នុងចំណោមប្រជាជនដែលមិនបានចាក់វ៉ាក់សាំង។

The nation on Saturday said that 27 people have died and 524,440 fell ill amid a rapid spread of fever since late April. Pictured, a general store employee in Pyongyang in 2021

នៅថ្ងៃសៅរ៍ កូរ៉េខាងជើងនិយាយថា មនុស្សចំនួន២៧នាក់បានស្លាប់ ហើយ ៥២៤ ៤៤០នាក់ បានធ្លាក់ខ្លួនឈឺចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺគ្រុនក្តៅ ចាប់តាំងពីចុងខែមេសាមក។ ដោយឡែក មនុស្សចំនួន ២៨០ ៨១០នាក់ នៅតែធ្វើចត្តាឡីស័ក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ការធ្វើតេស្តសំណាកមេរោគ ដែលប្រមូលបានកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពីមនុស្សដែលមានអាការគ្រុនក្តៅក្នុងរដ្ឋធានីព្យុងយ៉ាង បានបញ្ជាក់ថា ពួកគេបានឆ្លងមេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កូរ៉េខាងជើង បង្ហាញព័ត៌មានថ្មី មានអ្នកឆ្លងកូវីដដល់ទៅ ជិត២ម៉ឺនករណី និងស្លាប់៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម