នយោបាយ
ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាជាង ១ ពាន់នាក់មកពីសង្កាត់ពីរ
សមាជិកថ្មីមកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារចំនួនជាង ១០០០ នាក់បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងល្អប្រសើររបស់គណៈបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចំរើននិងធ្វើឱ្យប្រទេសជាតិស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

ពិធីបញ្ចូលសមាជិកថ្មីខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ១៤ ខែឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ។

លោកឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីគុណបំណាច់របស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដោយសម្តេចបានរំដោះប្រទេសចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍រ មានការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា។

សមាជិកថ្មី ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះមានចំនួន១១០៥នាក់ មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
នៅក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានប្ដេជ្ញាចិត្តថានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេច ហ៊ុន សែនជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិតហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕



អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត