សន្តិសុខសង្គម
ឃាត់ខ្លួនលោកនេនមួយអង្គ ជាប់ពាក់ព័ន្ធនឹងករណីបាត់លុយជិត ២ ម៉ឺនដុល្លារក្នុងវត្តល្អក់
សមត្ថកិច្ចបានឲ្យដឹងថា លោកនេនមួយអង្គត្រូវបានអាជ្ញាធរពាក់ព័ន្ធចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីជាប់ពាក់ព័ន្ធសង្ស័យនឹងករណីគាស់បន្ទប់ព្រះគ្រូចៅអធិការវត្តល្អក់ យកលុយជិត២ម៉ឺនដុល្លារ។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែឧសភានេះថា ករណីជនសង្ស័យលួចគាស់ទ្វារបន្ទប់ព្រះគ្រូចៅអធិការវត្តល្អក់ យកលុយជិត២ម៉ឺនដុល្លារនោះ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាលោកនេន។
លោកបន្តថា ជនសង្ស័យមានឈ្មោះតឹក សំណាង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកបន្តថា តាមការបំភ្លឺរបស់សមាចារោ គ្រួច លន់ ព្រះជន៦៧ព្រះវស្សា ជាចៅអធិការវត្តអរញ្ញរង្សីហៅវត្តល្អក់ ជាជនរងគ្រោះបានមានសង្ឃដេកាថា ជារៀងរាល់ថ្ងៃព្រះអង្គតែងតែយកលុយ ចំនួន៣០លានរៀលដែលជាលុយបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ្ធប្រគេនទុកសំរាប់ព្យាបាលព្រះរោគ និងលុយចំនួន ១២ ០០០ដុល្លារ បូកចូលមានលុយខ្មែរផងដែលជាលុយបានមកពីការចូលរួមរបស់មហាជនជួយសាងសងសាលាអនុវិទ្យាល័យអរញ្ញរង្សី ហើយលុយទាំងនោះព្រះអង្គបានដាក់ក្នុងថង់យាមហើយយកទៅទុកក្បាលគ្រែខាងកើតលោកសឹងនិងបានយកខ្នើយគ្របជិត។
លុះនៅថ្ងៃទីវេលាម៉ោង៥.៣០នាទី១២ខែឧសភា ព្រះអង្គបានចេញពីបន្ទប់កុដ្ឋលើរួចចុះទៅក្រោមនិងបានឆាន់ចង្ហាន់ពេលព្រឹកនៅសាលាឆាន់រួចនៅចាំទទួលចង្ហាន់នៅទីនោះមិនបានឡើងមកកុដ្ឋវិញទេរហូតដល់ពេលឆាន់ថ្ងៃត្រង់រួចម៉ោងប្រហែល១១.៤០នាទីទើបព្រះអង្គឡើងមកកុដ្ឋវិញ មកដល់កុដ្ឋយកកូនសោរចាក់ស្រាប់តែបាត់មេសោរ ទើបព្រះអង្គចូលទៅមើលកន្លែងទុកលុយស្រាប់តែបាត់អស់មិនឃើញតែម្ដង រួចក៏ផ្អើលឆោឡោនិងឃើញមេសោរនិងដែកថ្នាំងអំពៅប្រវែងជិតមួយម៉ែត្រនៅមុខទ្វាឈៀងខាងត្បូង។
លោកបន្ថែមថា ចំណែកចម្លើយរបស់ជនសង្ស័យឈ្មោះតឹក សំណាង ភេទប្រុសអាយុ១៥ឆ្នាំនភភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ថា រឿងដែលលោកចៅអធិការបានបាត់លុយខ្លួនសូមបដិសេធ មិនបានលួចយកទេ។
លោកនាយការិយាល័យបន្ថែមថា ឆ្លងតាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុ ជាច្រើនអង្គ និងពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យឈ្មោះតឹក សំណាង ពិតជាជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ទ្វារកុដ្ឋបន្ទាប់លោកគ្រូចៅអធិការវត្តល្អក់។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននករបាលខេត្តសៀមរាប សម្រេចបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅតុលាការដើម្បីមានចំណាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត