ព័ត៌មានជាតិ
គណបក្សនយោបាយអាចឃោសនាក្នុងផ្សារបានត្រឹម១០ នាក់ ហើយមិនអាចប្រើឧបករណ៍បំពងសំឡេង
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានធ្វើសេចក្ដីណែនាំមួយ ស្តីពីការហក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បើតាមលោក ប្រាជ្ញ ចន្ទ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងដើម្បីឱ្យការឃោសនាប្រព្រឹត្តទៅបានត្រឹមត្រូវ ក្នុងករណីគណបក្សនយោបាយមានបំណងហែក្បួនឃោសនាឆ្លងកាត់ឃុំ សង្កាត់ ពីរ ឬច្រើន ដែលមានព្រំប្រទល់ជាប់គ្នា ឬក្នុងករណីត្រូវធ្វើដំណើរ ឆ្លងកាត់ព្រំប្រទល់ដើប្បីទៅកាន់ឃុំ សង្កាត់ ឬទីកន្លែងផ្សេង ដែលគណបក្សមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សាមីគណបក្សនយោបាយនោះត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គឃ.សប ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន៣ថ្ងៃមុនថ្ងៃហែក្បួនឃោសនា។

ក្នុងការធ្វើដំណើរឆ្លងកាត់ដូចករណីខាងលើសាមីគណបក្សត្រូវបិទឧបករណ៍បំពងសំឡេង និងមិនត្រូវធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។ នៅពេលទទួលបានការជូនដំណឹងពីគណបក្សនយោបាយ គឃ.សប ត្រូវរាយការណ៍ជាបន្ទាន់ទៅ គធ.ខប ដើម្បីស្នើសុំកិច្ចអន្តរាគមន៍សម្របសម្រួល និងចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ចំពោះការហែក្បួនឃោសនា និងធ្វើសកម្មភាពក្នុងផ្សារ គណបក្សនយោបាយដែលមានបំណងហែរក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងតិចឱ្យបាន៣ ថ្ងៃមុនថ្ងៃហែរក្បួនឃោសនា ហើយការជូនដំណឹងនេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពីនាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សនយោបាយ កាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន ទីតាំងប្រមូលផ្តុំ និងតម្រាយផ្លូវដែលត្រូវហែក្បួន ចំនួនអ្នកចូលរួម ចំនួនយានជំនិះតាមប្រភេទនីមួយៗ។
បើតាមប្រធាន គ.ជ.ប រូបនោះអះអាងថា ការធ្វើសកម្មភាពក្នុងផ្សារ ត្រូវកម្រិតយ៉ាងច្រើនត្រឹមតែ១០នាក់ប៉ុណ្ណោះ ហើយត្រូវគោរព និងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមិនត្រូវយកតាមខ្លួន ឬមិនត្រូវបើនូវឧបករណ៍បំពងសំឡងឡើយ។
លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា គណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់ល្អ តាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយអគ្គលេខាធិការ គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត