ព័ត៌មានអន្ដរជាតិ
អាមេរិក អាចផ្អាកការដឹកជញ្ជូនសព្វាវុធទៅ អ៊ុយក្រែន
មន្ទីរបញ្ចកោណបានព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែន អាចនឹងត្រូវកាត់ផ្តាច់ យ៉ាងហោចណាស់ក៏ជាបណ្ដោះអាសន្នដែរ លុះត្រាតែសភាអនុម័តឆាប់រហ័សនូវកញ្ចប់ចំណាយថ្មីក្នុងទំហំទឹកប្រាក់ជិត៤០ពាន់លានដុល្លារ ដើម្បីជួយទីក្រុងកៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រទី១៣ខែឧសភាថា “បើគ្មានចំណាត់ការបន្ថែមទេនោះ ថ្ងៃទី ១៩ខែឧសភា គឺជាថ្ងៃដែលយើងចាប់ផ្តើម លែងមានលទ្ធភាពបញ្ជូនវត្ថុថ្មីចូលទៀតហើយ។ ត្រឹមថ្ងៃទី១៩ខែឧសភា វានឹងចាប់ផ្តើមប៉ះពាល់ដល់សមត្ថភាពរបស់យើង ក្នុងការផ្តល់ជំនួយដោយមិនមានការរំខាន”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kirby និយាយថា ការដឹកជញ្ជូនអាវុធទៅកាន់ទីក្រុង កៀវ នឹងមិនបញ្ឈប់ភ្លាមៗនៅថ្ងៃទី២០ខែឧសភាទេ ទោះគ្មានមូលនិធិថ្មីក៏ដោយ ពីព្រោះយើងនឹងនៅតែមានការផ្គត់ផ្គង់មួយចំនួននៅក្នុងកញ្ចប់បម្រុងប្រហែល ១០០ លានដុល្លារ ដែលមន្ទីរបញ្ចកោណ នៅសល់សម្រាប់ជំនួយអ៊ុយក្រែន។
ប៉ុន្តែលោកបានបន្ថែមថា ដោយសារការបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងប្រភពទំនិញថ្មី មន្ទីរបញ្ចកោណត្រូវប្រឈមមុខនឹង រយៈពេលរង់ចាំ ក្នុងការអនុម័តមូលនិធិថ្មី។
គួរបញ្ជាក់ថា កញ្ចប់ជំនួយអ៊ុយក្រែនចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដែលមានតម្លៃ ៣៩.៨ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយសភាកាលពីយប់ថ្ងៃអង្គារ ប៉ុន្តែព្រឹទ្ធសភាមិនបានផ្តល់ការយល់ព្រមចំពោះសំណើនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ