Connect with us

សន្តិសុខសង្គម

ហ៊ីយ៉ាន់ដាយ បុក កាមរី ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកក្រឡាញ់

បានផុស

នៅ

រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ បុក​ជាមួយ​រថយន្ត​កាមរី ក្នុង​ទិសដៅ​ច្រាស​គ្នា បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់ទៀត​របួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦ និង ០០ នាទី ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០២២ លើ​ផ្លូវជាតិ​លេខ ៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ឯក ជី បេងជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ធំ​មួយ​គ្រឿង ម៉ាក HYUNDAl ពាក់​ស្លាក​លេខ តាកែវ 3A.1465 ពណ៌​បៃតង​.​ស បើកបរ​ដោយ​ឈ្មោះ​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បាន​បុក​រថយន្ត​ម៉ាក TOYOTA CAMRY (ច្នៃ​ទ្រុង​) ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ច​8738 ភព​2 បើកបរ​ដោយ​ឈ្មោះ សាក់ តេង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង​ក្រោម ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ និង​អ្នក​ជិះ​ជា​មួយ​ឈ្មោះ ភ​ក្រ័ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ទិសដៅ​ពី​កើត​ទៅ​លិច។ ក្នុង​នោះ បណ្ដាល​ឲ្យ​ស្លាប់​ឈ្មោះ ភក្រ័ និង​របួសធ្ងន់​ឈ្មោះ សាក់ តេង ព្រមទាំង​ខូចខាត​រថយន្ត​ធំ ១​គ្រឿង(​ស្រាល) និង​រថយន្ត​តូច ១ គ្រឿង (ធ្ងន់)។

លោក​បញ្ជាក់​ថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី​អ្នកបើកបរ​រថយន្ត​តូច​បើក​មិន​ប្រកាន់​ស្ដាំ។ ក្រោយពេល​កើតហេតុ​រួច កម្លាំង​ជំនាញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​កន្លែង​កើតហេតុ ប្រមូល​វត្ថុតាង​ទាំងពីរ​គ្រឿង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម