Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ព្រមាន ហ្វាំងឡង់ ថា ការចូលណាតូ គឺជាកំហុសដ៏ធំមួយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីហ្វាំងឡង់ លោក Sauli Niinisto កាលពីថ្ងៃសៅរ៍ថា ការ​លុបចោល​អព្យាក្រឹតភាព និង​ការចូលរួម​ក្នុង​អង្គការ​ណាតូ នឹង​ក្លាយ​ជា​កំហុស​ដែល​អាច​បំផ្លាញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ ​ប្រទេសទាំងពីរបាននិយាយថា ប្រធានាធិបតីរបស់ពួកគេ បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ពីរ​ថ្ងៃ​បន្ទាប់​ពីហ្វាំងឡង់​បានប្រកា​សពីចេតនារបស់ខ្លួន ក្នុង​ការចូលរួមជាមួយ​សម្ព័ន្ធភាព​លោក​ខាងលិច។

ការិយាល័យ​របស់លោក Niinisto បាននិយាយថា លោកបានប្រាប់លោក Putin ថា “តើ​មូលដ្ឋាន​នៃ​ការទាមទាររបស់រុស្ស៊ីនៅចុងឆ្នាំ២០២១ សំដៅ​រារាំង​ប្រទេស​នានា​ពីការចូលរួម​ក្នុង​អង្គការ​ណាតូ និង​ការ​ឈ្លានពាន​ដ៏ធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បាន​ផ្លាស់ប្ដូរ​បរិយាកាស​សន្តិសុខ​របស់​ប្រទេស​ហ្វាំងឡង់”។

លោក Niinisto បាននិយាយដែរ​​ថា “ការសន្ទនាគឺត្រង់​ទៅត្រង់មក ហើយវា​ត្រូវ​បានធ្វើឡើង​ដោយគ្មាន​ភាពធ្ងន់ធ្ងរ។ ការចៀសវាងភាពតានតឹង ត្រូវបានចាត់ទុកថាសំខាន់។ ហ្វាំងឡង់​ចង់​ដោះស្រាយទំនាក់ទំនងជាមួយអ្នកជិតខាងរុស្ស៊ីរបស់ខ្លួន ក្នុងលក្ខណៈត្រឹមត្រូវ​ និង​វិជ្ជាជីវៈ” ។

ដោយឡែក​ សម្រាប់​វិមាន​ក្រឹមឡាំង​ក៏​បាន​និយាយ​​ថា “លោកវ្ល៉ាឌីមៀ ពូទីន បាន​សង្កត់ធ្ងន់ថា ​ការ​បោះបង់ចោល​នូវ​គោល​នយោបាយ​ប្រពៃណីនៃអព្យាក្រឹតភាព​យោធា នឹងក្លាយ​ជា​កំហុស​មួយ ចាប់តាំង​ពីមិន​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ប្រទេសហ្វាំងឡង់។ ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​គោលនយោបាយ​ការបរទេសរបស់ប្រទេស​នេះ ​អាចជះ​ឥទ្ធិពល​អវិជ្ជមាន​ ដល់ទំ​នាក់​ទំនងរុស្ស៊ី-ហ្វាំងឡង់”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Reuters

ចុចអាន៖អ្នកការទូត រុស្ស៊ី ប្រចាំនៅ អាមេរិក រងការគំរាមសម្លាប់

ចុចអាន៖រុស្ស៊ី ប្រកាសផ្តាច់ភ្លើង មិនឲ្យ ហ្វាំងឡង់ ប្រើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម