Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន បញ្ជាឲ្យយោធាធ្វើសកម្មភាពខ្លាំងក្លា ខណៈស្ថានភាពកូវីដ កាន់តែធ្ងន់ធ្ងរ

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យយោធា ធ្វើសកម្មភាពឲ្យខ្លាំងក្លាក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យនៅទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសបិទខ្ទប់ដោយសារផ្ទុះកូវីដ។

This image has an empty alt attribute; its file name is 7576.webp

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដោយអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភថា មេរោគនេះអាចបំផ្លិចបំផ្លាញប្រទេសមួយដែលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅមានកម្រិត និងមិនមានកម្មវិធីចាក់វ៉ាក់សាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ, ប្រទេសនេះបានរាយការណ៍ថា មនុស្សចំនួន ៣៩២ ៩២០នាក់ទៀតមានចេញរោគសញ្ញាគ្រុនក្តៅ ហើយមានការស្លាប់ថ្មីចំនួន ៨ នាក់។

This image has an empty alt attribute; its file name is 124732345_gettyimages-1235994319.jpg

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានរាយការណ៍ទេថាតើ ក្នុងចំណោមករណីទាំងនោះ មានប៉ុន្មាននាក់ដែលចេញលទ្ធផលវិជ្ជមានកូវីដ។

លោក គីម ជុងអ៊ុន លើកឡើងថា មូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ គឺដោយសារតែប្រជាជនធ្វេសប្រហែសក្នុងការប្រើថ្នាំធម្មតា កង្វះចំណេះដឹង និងការយល់ដឹងអំពីមេរោគអូមីក្រុងបំបាំងកាយ និងវិធីព្យាបាលត្រឹមត្រូវ។

This image has an empty alt attribute; its file name is 124747670_mediaitem124747669.jpg

កូរ៉េខាងជើង​មិនមាន​វ៉ាក់សាំង​ការពារ​កូវីដ​ ថ្នាំ​ព្យាបាល​ប្រឆាំង​មេរោគកូវីដ ឬ​សមត្ថភាព​ធ្វើតេស្ត​ទ្រង់ទ្រាយធំ​នៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្សចំនួន៥០នាក់បានបាត់បង់ជីវិតរួចទៅហើយ ហើយកម្មករជាងមួយលាននាក់ត្រូវបានដាក់ពង្រាយ ដើម្បីបញ្ឈប់ការរីករាលដាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖​ គីម ជុងអ៊ុន ប្រកាសស្ថានភាពកូវីដ ថាជា “មហាគ្រោះមហន្តរាយ” ខណៈ ២ថ្ងៃ មានអ្នកស្លាប់២១នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ព័ត៌មានជាតិ២៧ នាទីutes មុន

ផ្លាស់ប្តូរ​​ប្រធាន​មន្ទីររៀបចំដែនដី​ខេត្ត​បន្ទាយមានជ័យ ​​ជំនួសលោក អាង ណារិទ្ធ ទៅបំពេញ​ភារកិច្ច​នៅក្រសួង

ព័ត៌មានជាតិ៤១ នាទីutes មុន

ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ត្រៀមរៀបចំ​អបអរ​ឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅ​ខេត្តបាត់ដំបង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

នយោបាយ១៧ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យធ្វើយុទ្ធនាការផ្ការីក ដើម្បីសន្តិភាព និងថ្កោលទោសចលនាផ្ការីកបែប«ភេរវកម្ម»

Sokha Hotels

ព័ត៌មានពេញនិយម