Connect with us

សុខភាព

ឧស្សាហ៍បែកញើសដៃ-ជើង អាចប្រឈមនឹងជំងឺគ្រោះថ្នាក់ទាំង ៤ នេះ

បានផុស

នៅ

ការបែកញើស គឺជាផ្នែកធម្មតានៃសមត្ថភាពរបស់រាងកាយ ក្នុងការរក្សាតុល្យភាពសីតុណ្ហភាពរាងកាយ​​ នៅពេលអាកាសធាតុក្តៅ។ ប៉ុន្តែ​ការ​បែកញើស​ច្រើន​ដង​ មិន​បណ្ដាល​មក​ពី​អាកាសធាតុ​ តែអាចជារោគសញ្ញាដំបូង នៃជំងឺមួយចំនួន។

១​ ជំងឺទឹកនោមផ្អែម

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​រោគ​សញ្ញា​ដំបូង​ជា​ច្រើន​ដូច​ជា​នោម​ញឹក ស្រេក​ទឹក​ញឹក​ញាប់។ មុខរបួស​ដែលមានស្រាប់មិនជាសះស្បើយ ឬជាសះស្បើយយឺតខុសពីធម្មតា វិលមុខ ស្រវាំងភ្នែក រួមទាំង​ការបែកញើស​លើសលប់​នៃបាតដៃ និង​បាតជើង នោះច្រើនតែមក​ជាមួយ​រោគ​សញ្ញា​នៃ​ការ​ហត់នឿយ ​រហូត​ដួល​សន្លប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ការ​ពុល​ក្រពេញ​ទីរ៉ូអ៊ីត

រោគសញ្ញា​ដំបូង​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីតពុល វា​ច្រើន​តែ​កើត​មាន​ជាមួយ​នឹង​ការ​បែកញើស​ពេញ​រាង​កាយ រួម​ទាំង​បាតដៃ រួម​ជាមួយ​នឹង​ការ​ញ័រ សក់​ជ្រុះ ឬ​ស្រេកទឹក​ញឹកញាប់​ខុស​ពី​​ធម្មតា។

៣ តានតឹង

ប្រសិន​បើ​អ្នក​មិន​ជឿ អ្នក​ត្រូវ​តែ​ជឿ​ថា រោគ​សញ្ញា​នៃ​ភាព​តានតឹង ឬ​រំភើប ឬ​ថប់បារម្ភ​ខ្លាំង​ពេក រហូតដល់​ចាប់ផ្ដើម​ពិបាក​គ្រប់គ្រង​ខ្លួនឯង វា​អាច​កើតឡើង​ជាមួយ​នឹង​រោគសញ្ញា​ផ្សេងទៀត ​ដែល​គេ​សង្កេតឃើញ រួម​ទាំង​បែកញើស​ខ្លាំង​នៃ​ដៃ បាតជើង និង​ថ្ងាស ហើយ​អាច​នឹង​អម​ដោយ​ការ​ញ័រ និង​ញ័រ​ផង​ដែរ​។

៤ ជំងឺ​បេះដូង

អ្នកជំងឺដែលមានជំងឺបេះដូង​ អាចមានរោគសញ្ញាគួរឲ្យ​កត់សម្គាល់ដូចជា ញ័រទ្រូង ដកដង្ហើម និង​បែកញើសដៃ។ ដោយសារតែរាងកាយត្រូវការថាមពលច្រើន ដើម្បីបូមឈាម។ ដូច្នេះ កម្ដៅ​ក្នុង​ខ្លួន​ក៏​កើន​ឡើង​តាម​នោះ រហូត​ដល់​បែកញើសនៅលើដៃ។

ជា​ការ​ពិត មូលហេតុ​នៃ​ការ​បែកញើស​នៅ​លើ​ដៃ ជើង រួម​ទាំង​បែកញើស​ខុស​ប្រក្រតី។ វាអាច​កើតឡើង​ដោយសារ​ហេតុផល​​ជាច្រើន។ ប្រសិន​បើ​មាន​ការ​បែកញើស​ ជាមួយ​នឹង​រោគ​សញ្ញា​ដូច​ដែល​បាន​រៀបរាប់​ខាងលើ រួម​ទាំង​ទាំង​ការបែកញើស​ខុសប្រក្រតី​នៅ​តំបន់ផ្សេងៗនៃរាងកាយ ​គួរ​តែ​ទៅ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វេជ្ជបណ្ឌិត ដើម្បី​ពន្លឿន​មូលហេតុ និង​ការ​ព្យាបាល​ភ្លាមៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ចុចអាន៖ចេះតែឈឺញឹកញាប់មិនលោះពេល សាកវិធីនេះ ធូរស្បើយបានច្រើនមិនខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១៦ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១៨ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា៩ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម