Connect with us

KPT+

លោកយាយវ័យ ១២៨ឆ្នាំ ទម្លាយរបបអាហារ ២មុខ ជួយឱ្យរស់នៅមានអាយុវែង

បានផុស

នៅ

ស្ត្រីអាហ្រ្វិកខាងត្បូងម្នាក់ ​មានអាយុ ១២៨ឆ្នាំ បានទម្លាយរបបអាហារពីរប្រភេទដែលគាត់តែងទទួលទានជាប្រចាំ ហើយវាបានជួយឱ្យគាត់រស់នៅបានយូរ មកទល់នឹងសព្វថ្ងៃ។

តាមសេចក្តីរាយការណ៍ពី Mirror លោកយាយ Johanna Mazibuko រស់នៅ North West របស់អាហ្វ្រិកខាងត្បូង បានប្រារព្ធខួបកំណើតគម្រប់ ១២៨ឆ្នាំរបស់គាត់ កាលពីថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

SA may be home to world's oldest person - SABC News - Breaking news,  special reports, world, business, sport coverage of all South African  current events. Africa's news leader.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើតលោកយាយជាកូនអ្នកចម្ការ​ពោត និងធំធាត់ឡើងក្នុងកសិដ្ឋាន ហើយគាត់​ជា​កូន​ច្បងក្នុង​ចំណោម​បង​ប្អូន​ ១២​នាក់ ក្នុង​នោះ​ ៣​នាក់​ នៅ​រស់​រហូត​ដល់​បច្ចុប្បន្ន។

ក្នុងពិធីគម្រប់ខួបកំណើតកាលពីពេលថ្មីៗកន្លងទៅ លោកយាយបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីអាថ៌កំបាំងដែលធ្វើឱ្យគាត់អាចរស់នៅបានរហូត ១២៨ឆ្នាំ គឺដោយសារតែរបបអាហារដែលគាត់ទទួលទានតាំងពីក្មេងៗមក។ លោកយាយញ្ជាក់ថា របប​អាហារ​តាំងពីគាត់ធំដឹងក្ដីរហូតវ័យប៉ុនណេះ ភាគ​ច្រើន​គឺ ​ទឹកដោះគោ​ស្រស់ និង​ស្ពៃ​ខ្មៅ។ ដោយសារលោកយាយរស់នៅក្នុងកសិដ្ឋានស្រាប់ ដូច្នេះទឹកដោះគោស្រស់ ជាភេសជ្ជៈមួយប្រភេទដែលលោកយាយផឹកមិនដែលខាន។ ឯស្ពៃខ្មៅវិញ លោកយាយក៏រមែងពិសារមិនសូវលោះពេលដែរ។

Tag: Johanna Mazibuko - VIRAL! Wanita Tertua di Dunia Rayakan Ulang Tahun  ke-128 Tahun, Intip Potretnya yang Masih Bugar - TribunStyle.com

ត្រឡប់ទៅយុវភាព លោកយាយ Johanna បានរៀបការជាមួយលោក Stawana និងមានកូន ៧នាក់ ដែល ២នាក់ នៅរស់ដល់សព្វថ្ងៃនេះ។ ក្រៅ​ពី​កូន​ ២​នាក់ លោកយាយ មាន​ចៅ និង​ចៅទួត​ប្រមាណ ៥០នាក់​។

បច្ចុប្បន្នលោកយាយ Johanna ស្តាប់មិនសូវបាននោះទេ ប៉ុន្តែគាត់នៅអាចមើលឃើញ និងអាចដើរជិតៗផ្ទះ ដោយមានអ្នកមើលថែម្នាក់ នៅចាំជួយជានិច្ច៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លោកយាយអាយុ ១១៨ឆ្នាំ ផ្ដាំឱ្យធ្វើរឿងពីរយ៉ាង បើសិនចង់រស់បានយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម