Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​​រដ្ឋ​​មន្ត្រី​​ហុងគ្រី​​ចោទ​​សហភាព​​អឺរ៉ុប​​កំពុង​​រំលោភ​​អំណាច​​ខ្លួន​​រាល់​​ថ្ងៃ​

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​ហុងគ្រី លោក Viktor Orban នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​បាន​ចោទ​ប្រកាន់ទីក្រុង​​ព្រុចសែល​​ពីបទ​រំលោភ​​អំណាច ហើយ​ក៏​បាន​សន្យាទប់​ទល់​នឹង​របៀប​វារៈ​របស់​សហភាព​អឺរ៉ុប​នៃភាព​ឆ្គួត​ខាង​យ៉េនឌ័រ និង​​អឺរ៉ុប​សេរីនិយម។

លោក Viktor Orban
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ចន្ទ លោក Orban ​បាន​ស្បថ​ចូល​កាន់​តំណែង បន្ទាប់​ពី​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ទី​៤​កាល​ពី​ខែ​មេសា។ លោក​បាន​ថ្លែង​ថា ៖«​ទី​ក្រុង​ព្រុចសែលកំពុង​រំលោភ​អំណាច​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ និង​ចង់​បង្ខំ​ពួក​យើង​ឲ្យ​​ធ្វើ​នូវ​អ្វី​ដែល​យើង​មិន​ចង់»។

ក្នុង​ទស្សនៈ​របស់​លោក Orban ភាព​ដឹក​នាំ​របស់​សហភាព​អឺរ៉ុបកំពុង​ស្វែង​រកការ​កាត់​បន្ថយ​​អធិបតេយ្យភាព​របស់​រដ្ឋ​ជា​សមាជិក​ និង​ដើម្បី​កសាង​ «សហរដ្ឋអាមេរិកនៃអឺរ៉ុប»។

«ភាព​ខុស​គ្នា​នៃ​វប្បធម៌​កំពុង​កើន​ឡើង​រវាង​អឺរ៉ុប​ខាង​លិច និង​អឺរ៉ុប​ខាង​កើត»។ Orban បាន​បញ្ជាក់។ ទោះ​បី​ជា​យ៉ាង​ណា លោកបាន​អះ​អាង​ថា វា​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​ហុងគ្រី​ក្នុង​ការ​បន្ត​​​នៅ​​សហភាព​អឺរ៉ុប ដរាប​ណាវា​​អាច​នៅ​តែ​ជា​ប្រទេស​ឯករាជ្យ និង​សេរីភាព។

ដោយ​ព្យាករ​ថា ទសវត្សរ៍​បច្ចុប្បន្ន​​នឹង​ជា​​«យុគ​សម័យ​នៃ​គ្រោះ​ថ្នាក់» ​ដែល​ពោរ​ពេញ​ដោយ​អសន្តិសុខ​ជា​មួយ​នឹង​សង្គ្រាម ជំងឺ​រាត​ត្បាត និង​​ការ​កើន​ឡើង​នៃ​អន្តោប្រវេសន៍​ដែល​មាន​សក្តានុពល​​ លោក Orban បាន​សន្យា​ទប់​ទល់​ចំពោះ​ការ​ប៉ុន​ប៉ង​ណា​មួយ​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បី​​​ធ្វើ​ឲ្យ​ហុង​គ្រី​ជាប់​ពាក់​ព័ន្ធ​ក្នុង​អ្វី​ដែល​លោក​ហៅ​ថា «រលក​អត្តឃាត»។

លោក​មាន​ប្រសាសន៍​ថា ៖«ទិដ្ឋភាព​នៃ​ទសវត្សរ៍​សង្គ្រាមនៅ​ចំពោះ​មុខ​ពួក​យើង ក៏​រាប់​ទាំង​ រលក​​អត្តឃាត​នៃពិភព​លោក​ខាង​លិច​ដែរ»។

លោក Viktor Orban

«ក្នុង​ស្ថានភាព​នេះ ផ្លូវ​សម្រាប់​ហុងគ្រី​ត្រូវ​តែ​បង្កើត»។ លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​មុន​ពេល​បង្ហាញ​ភាព​ប្រាកដ​ប្រជា​ថា ជន​រួម​ជាតិ​របស់​លោក​អាច​នឹង​ទប់​ទល់​នូវ​ការ​វាយ​ប្រហារ​លើ​​អត្តសញ្ញាណ​ជាតិ និងប្រពៃណីរបស់ពួកគេ ពីព្រោះថា ទាំងនេះគឺ ​ឆ្លាក់ចេញពីឈើខ្លឹម។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«ណាតូ​ជា​អ្នក​គាំទ្រ​ដ៏​រឹង​មាំ​មួយ ប៉ុន្តែ​​ណាតូ​នឹង​មិន​ការពារ​ហុងគ្រី​ឲ្យ​ពួក​យើង​ទេ។ ការងារ​បន្ទាន់​​​ចាំបាច់​បំផុត​គឺ​ត្រូវ​ពង្រឹង​កម្លាំង​ទ័ព​ហុង​គ្រី និង​ធ្វើ​ឲ្យ​ក្លាយ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ពិត​ប្រាកដ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម