Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ ​ថា​ ខ្លួន​​នឹង​​ជម្លៀស​​​ទាហាន​​​​អ៊ុយក្រែន​​ដែល​របួស​​ចេញ​​ពី​ Azovstal

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ឧសភា ប្រទេស​រុស្ស៊ី បាន​និយាយ​ថា ខ្លួន​បាន​យល់​ព្រម​ជម្លៀស​ទាហាន​អ៊ុយក្រែន​ដែល​របួស​ចេញ​ពី​លេនដ្ឋាននៅ​រោង​ចក្រ​ដែក Azovstal ​ក្នុង​ទី​ក្រុង​វាយ​ប្រហារ​ខ្លាំង Mariupol ដើម្បី​យក​ទៅ​​កន្លែង​ព្បាបាល​ក្នុង​ទី​ក្រុង Novoazovsk ដែល​គ្រប់​គ្រង​ដោយ​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«កិច្ច​ព្រម​ព្រៀម​មួយ​ត្រូវ​បាន​ធ្វើ​ដើម្បី​ឈាន​ទៅ​ដល់​ការ​យក​អ្នក​របួស​ចេញ។ ច្រក​របៀង​មនុស្ស​ធម៌​ត្រូវ​បាន​បើក​ដើម្បី​ឲ្យ​កង​ទ័ព​អ៊ុយក្រែន​ដែល​រង​របួស​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់កន្លែង​ព្យាបាលមួយ​នៅ Novoazovsk»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន លោក Hanna Malyar បាន​ប្រាប់​ទូរទស្សន៍​អ៊ុយក្រែន​ថា ​៖«ព័ត៌មាន​ណា​មួយ​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ដែល​កំពុង​កើត​មាន​ឡើង… ដរាប​ណា​ដំណើរ​ការ​កំពុង​ប្រព្រឹត្ត​ទៅ យើង​មិន​អាច​និយាយ​អ្វី​បាន​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​ទេ​ឥឡូវ​នេះ»។

ខណៈ​ពេល​​កម្លាំង​ទ័ព​រុស្ស៊ី​បាន​ឡោម​ព័ទ្ធ​ទី​ក្រុង Mariupol រយៈ​ពេល​ជិត​ពីរ​ខែ​ហើយ​នោះ ជន​ស៊ីវិល​ និង​កង​ទ័ព​អ៊ុយក្រែន​មួយ​ចំនួន​បាន​ស្វែង​រក​កន្លែង​ជ្រកកោន​នៅ​​រោង​ចក្រ​ដែក​ Azovstal ដែល​ជា​រោង​ចក្រដ៏​ធំ​បន្សល់​ទុក​តាំង​ពី​សម័យ​កាល​សូវៀត​។

ជន​ស៊ីវិលភាគ​ច្រើន​បំផុត​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រោង​ចក្រ​ក្នុង​ខែ​នេះ បន្ទាប់​ពី​អង្គការ​សហ​ប្រជា​ជាតិ និង​កាក​បាទ​ក្រហម​អន្តរជាតិ​​បានសម្រប​សម្រួល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​ជាមួយ​​រុស្ស៊ី និង​អ៊ុយក្រែន។

ប៉ុន្តែ​កង​កម្លាំង​ប្រយុទ្ធ​អ៊ុយក្រែនបន្ត​ស្ថិត​នៅ​រោង​ចក្រ។ វីដេអូ និង​រូប​ភាព​បង្ហោះ​តាម​អនឡាញ​បង្ហាញ​ពួក​គេ​មួយ​ចំនួន​របួស​ធ្ងន់​ធ្ងរ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាន​បញ្ជា​ឲ្យ​ ​កម្លាំង​ទ័ព​របស់​ខ្លួន​​​​​នៅ Azovstal ក្នុង​ទី​ក្រុង Mariupol ​ដាក់​អាវុធ​ចុះ​ចាញ់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

រថភ្លើងវៀតណាម
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

វៀតណាមគ្រោងខ្ចីចិន​ សម្រាប់គម្រោងផ្លូវរថភ្លើង ៨,៣ ប៊ីលាន​ដុល្លារ ​ភ្ជាប់ប្រទេសទាំង២

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ម៉ិកស៊ិក គំរាម​ប្ដឹង​ក្រុមហ៊ុន Google ជុំវិញ​រឿង​ប្ដូរ​ឈ្មោះ​ទៅ​ជា «ឈូង​សមុទ្រ​អាមេរិក»

ទិវានៃក្តីស្រឡាញ់
សន្តិសុខសង្គម១២ នាទីutes មុន

ទិវានៃក្តីស្រឡាញ់ មនុស្សគ្រប់វ័យនាំគ្នា​​​ទិញបាច់ផ្កាជូនមនុស្សជាទីស្រលាញ់

ព័ត៌មានជាតិ៣២ នាទីutes មុន

ទិវា នៃក្តីស្រលាញ់ ៖ ស្ថានភាពការសិក្សាតាមសាលានៅភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

សុខភាព២៤ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៤ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

Sokha Hotels

ព័ត៌មានពេញនិយម