សេដ្ឋកិច្ច
បណ្ឌិត គី សេរីវឌ្ឍន៍៖ អតិផរណាលើស ៤ភាគរយ ទើបជាក្តីព្រួយបារម្ភសម្រាប់កម្ពុជា
បើតាមធនាគារជាតិនៃកម្ពុជា នៅឆ្នាំ ២០២២ ប៉ាន់ស្មានថា អតិផរណានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។
ពាក់ព័ន្ធនឹងកំណើននៃអតិផរណា ដែលធនាគារជាតិ ព្យាករណ៍នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា ចាត់ទុកថា ការកើនឡើង៤ភាគរយនេះ គឺជាចំនួនខ្ពស់ហើយ។ ប៉ុន្តែការកើនឡើងនេះ ភាគច្រើននៅតំបន់ទីក្រុង ចំពោះអ្នកចាយវាយធំ មានរថយន្ត និងជីវភាពធូរធា។
លោកបណ្ឌិតបន្តថា« កម្រិតប៉ុណ្ណេះសម្រាប់កម្ពុជា មិនទាន់មានហានិភ័យទេ ខណៈដែលការរំពឹងទុកចំណូលជាមធ្យមកើនឡើងប្រមាណ ៤ភាគរយដូចគ្នា គ្រាន់តែមិនបានជួយឱ្យប្រាក់សន្សំយើងកើនតែប៉ុណ្ណោះ តែសេដ្ឋកិច្ចនៅតែមានកំណើនដដែល»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា អ្វីដែលធ្វើឱ្យកម្ពុជា មានការព្រួយបារម្ភនោះ គឺនៅពេលដែលអតិផរណានេះ ធំជាងកំណើននៃប្រាក់ចំណូល។ លោកថា ប្រសិនបើអតិផរណាឡើងដល់ទៅ ៦%-៧% នោះនឹងក្លាយទៅជាហានិភ័យសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានចំណូលថេរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ការកើនឡើងអតិផរណាមានពីរចំណុច។ ចំណុចទី១ គឺការលូតលាស់នៃសេដ្ឋកិច្ចខ្លួនឯង ដែលធ្វើឱ្យតម្រូវការសរុបធំជាងការផ្គត់ផ្គង់សរុប។ លោកពន្យល់ថា «កាលណាសេដ្ឋកិច្ចបើកភ្លាម ផលិតកម្មមិនអាចដាំបានភ្លាមនោះទេ គឺត្រូវចាប់ផ្តើមរៀបចំផលិត តែអ្នកញ៉ាំកាលណាសេដ្ឋកិច្ចបើក ចង់ចំណាយភ្លាម ចង់ទទួលទានភ្លាម ចង់ទិញយកមកប្រើប្រាស់ភ្លាម ដូច្នេះក្នុងរយៈពេលខ្លីគម្លាតរវាងតម្រូវការសរុប និងការផ្គត់ផ្គង់សរុប ធ្វើឱ្យកើតមានអតិផរណាភ្លាម»។
ចំណុចទី២ អតិផរណា នឹងកើតឡើងដោយសារភាពមិនប្រាកដច្បាស់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។ លោកបន្តថា ប្រេងឥន្ធនៈឡើងថ្លៃ មិនមែនប៉ះពាល់តែប្រទេសរុស្ស៊ីទេ គឺប៉ះពាល់ទូទាំងពិភពលោកទាំងមូល៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍