Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីមួយនេះផ្ដល់ប្រាក់កម្ចី ១០០ លានដុល្លារដល់ អ៊ុយក្រែន

បានផុស

នៅ

ប្រទេស​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​កម្ចីប្រាក់​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន​ក្នុង​ទំហំ​ទឹកប្រាក់​ស្មើ​នឹង ១០០ លាន​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ ហើយវាក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាប្រហែល ៣០០ លានដុល្លារសម្រាប់គាំទ្រដល់ប្រទេសដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះធ្វើឡើងតាមរយៈវីដេអូខល ដោយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនលោក Tanaka Akihiko បានចុះហត្ថលេខាលើឯកសារនេះនៅទីក្រុងតូក្យូ ខណៈដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergii Marchenko បានបោះត្រានៅក្នុងទីក្រុងកៀវ ។

ទន្ទឹមនោះលោក Tanaka បានពណ៌នាការលុកលុយរបស់រុស្ស៊ី និងវិបត្តិមនុស្សធម៌នៅអ៊ុយក្រែនថាជាការគំរាមកំហែងដ៏ធំបំផុតចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្នុងសតវត្សនេះ ។

ចំណែកលោក Marchenko ក៏បានសម្តែងការដឹងគុណចំពោះជំនួយរបស់ប្រទេសជប៉ុននេះផងដែរ ។ លោកបាននិយាយថា ប្រទេសជប៉ុនកំពុងជួយអ៊ុយក្រែនតាមមធ្យោបាយផ្សេងៗរួមទាំងជំនួយសេដ្ឋកិច្ច ចំពេលស្ថានភាពដ៏តានតឹងដែលអ៊ុយក្រែនកំពុងជួបប្រទះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Zelensky បណ្តេញមេបញ្ជាការបម្រុងអ៊ុយក្រែនដោយគ្មានមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ២ ម៉ោង មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម