ព័ត៌មានជាតិ
រូបសំណាក ៥ កន្លែង មានកម្ពស់ចាប់ពី ២០ ម៉ែត្រនៅកម្ពុជា ទាក់ទាញពលរដ្ឋគ្រប់ទិសទី
ចាប់តាំងពីការសាងសង់រូបសំណាកព្រះថោងតោងស្បៃនាងនាគមក ធ្វើឲ្យមហាជនចាប់អារម្មណ៍ហើយក្លាយជាតំបន់ទេសចរដ៏ទាក់ទាញ។ ក្រៅពីរូបសំណាកព្រះថោងតោងស្បៃនាងនាគ ក៏មានរូបសំណាកធំៗខ្ពស់ៗដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទៀត។
រូបលោកយាយម៉ៅ
សំណង់រូបសំណាកលោកយាយម៉ៅនៅឧទ្យានជាតិភ្នំបូកគោ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ និងបញ្ចប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២។ រូបសំណាកនេះ សាងសង់ឡើងពីស៊ីម៉ង់ ដែលមានកម្ពស់ ២៩ ម៉ែត្រ និងទទឹង ៨ម៉ែត្រ។
រូបសំណាកលោកយាយម៉ៅ ត្រូវបានកំណត់ទីតាំងនៅលើកំពូលភ្នំ (កម្ពស់១០៧៥ម៉ែត្រ) ដែលអាចមើលឃើញឆ្នេរសមុទ្រទាំងមូល។
រូបសំណាកព្រះថោងតោងស្បៃនាងនាគ
រូបសំណាកព្រះថោងតោងស្បៃនាងនាគ បានក្លាយជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុ។ មានទីតាំងស្ថិតនៅរង្វង់មូលមហាវិថីជំទាវម៉ៅ រូបសំណាកព្រះថោងតោងស្បៃនាងនាគ ទើបដាក់សម្ពោធកាលពីពេលថ្មីៗនេះ មានកម្ពស់ ២១ ម៉ែត្រ បល្ល័ង្កកម្ពស់ ៦,៤៣ ម៉ែត្រ សរុបកម្ពស់ ២៧,៤៣ ម៉ែត្រ ស្ថិតនៅទីប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ព្រះពុទ្ធរូបប្រាសាទឯកភ្នំ
រូបព្រះពុទ្ធប្រាសាទឯកភ្នំ មានទីតាំងស្ថិតនៅភូមិគម ឃុំពាមឯក ស្រុកភ្នំឯក ខេត្តបាត់ដំបង ចម្ងាយ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ រូបបដិមានេះ មានកម្ពស់ប្រមាណ ២៥ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០០៣ ដោយព្រះចៅអធិការវត្តព្រមទាំងពុទ្ធបរិស័ទ ប៉ុន្តែមានបញ្ហាចម្រូងចម្រាសមួយចំនួននៅមិនទាន់បញ្ចប់ការសាងសង់នោះទេ។
ព្រះពុទ្ធបដិមាផ្ចាញ់មារ នៅលើភ្នំយ៉ាត
ព្រះពុទ្ធបដិមាផ្ចាញ់មារ ស្ថិតនៅវត្តគិរីរតនារាម ឬ វត្តភ្នំយ៉ាត ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ព្រះពុទ្ធបដិមាផ្ចាញ់មារដ៏ខ្ពស់សន្លឹមដាច់គេនៅលើកំពូលភ្នំ តម្កល់នៅលើរតនៈបល្ល័ងផ្កាឈូកមានកម្ពស់ប្រមាណជា ២១ ម៉ែត្រ។
រូបសំណាកតាដំបងក្រញូង
រូបលោកតាដំបងគ្រញូងមានកម្ពស់ប្រហែល ២០ម៉ែត្រ ដោយគិតចាប់ពីបាតក្រោម (ថ្នល់) ដល់ក្បាល ទទឹងខ្លួន ២ម៉ែត្រ ទទឹងស្មា ៤ម៉ែត្រ និងប្រវែងដំបង ៧ម៉ែត្រ ហើយប្រវែងពីជង្គង់ឆ្វេងទៅជង្គង់ស្តាំ ៦ម៉ែត្រ ដែលមានទីតាំងនៅក្នុងទីរួមខេត្តបាត់ដំបង៕
អត្ថបទ៖ វាសនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ