ព័ត៌មានជាតិ
មិត្តហ្វូន សហការចែកចាយផលិតផលកាមេរ៉ាម៉ាក Dahua នៅលើទីផ្សារកម្ពុជា
ក្រុមហ៊ុន មិត្តហ្វូន ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយផលិតផលកាមេរ៉ា ជាមួយនឹងក្រុមហ៊ុន Dahua។ កិច្ចសហប្រតិបត្តិការនេះ គឺជាការបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនងរវាងសាជីវកម្មបច្ចេកវិទ្យាដ៏ធំមួយនៅលើពិភពលោក និងក្រុមហ៊ុនផ្ដល់សេវា ICT ដ៏ធំបំផុតនៅកម្ពុជា។
ទីផ្សារកាមេរ៉ាសុវត្ថិភាព (ឬកាមេរ៉ាឃ្លាំមើល) នៅក្នុងទីផ្សារកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ គឺពី ១៥ ទៅ ៣០% ជារៀងរាល់ឆ្នាំ ។ ប៉ុន្តែ ទីផ្សារនេះមានអ្នកផ្គត់ផ្គង់ដ៏ច្រើន ដែលក្នុងនោះក៏មានអ្នកផ្គត់ផ្គង់ខ្លះដែលចែកចាយទំនិញដែលមិនស្គាល់ប្រភពច្បាស់លាស់ទៅឱ្យអ្នកប្រើប្រាស់ផងដែរ។ ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងការផ្ដល់សេវាកម្មអ៊ីនធឺណិតអចល័ត និងការផ្គត់ផ្គង់នូវផលិតផល ICT (បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍) រួមជាមួយនឹងសក្ដានុពលហិរញ្ញវត្ថុរឹងមាំ បុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងប្រព័ន្ធសាខាគ្របដណ្ដប់ទូទាំងប្រទេស ក្រុមហ៊ុនមិត្តហ្វូននឹងជួយនាំយកផលិតផលសុទ្ធដែលមានគុណភាពល្អនិងតម្លៃសមរម្យ ទៅដល់ប្រជាជននិងក្រុមហ៊ុនអាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា ។
តាមរយៈភាពជាដៃគូនេះ មិត្តហ្វូន ក្លាយជាក្រុមហ៊ុនចែកចាយផលិតផលកាមេរ៉ាដ៏ធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ។ លោក បួយ មិញ ប៊ិញ (Bui Minh Binh) អគ្គនាយករង ក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន នៅលើទីផ្សារ មានអ្នកផ្គត់ផ្គង់ជាច្រើនដែលចែកចាយទំនិញដែលមិនស្គាល់ប្រភពដើមច្បាស់។ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយ Dahua ក្រុមហ៊ុនមិត្តហ្វូននឹងផ្ដល់ផលិតផលសុទ្ធក្នុងតម្លៃមួយដែលសមរម្យបំផុតទៅដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកជំរុញអាជីវកម្មឱ្យងើបឡើងវិញលឿនរហ័ស បន្ទាប់ពីជំងឺឆ្លងរាតត្បាតបានធូរស្បើយ ។”លោកបានថ្លែងយ៉ាងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការរវាងមិត្តហ្វូន និង Dahua នឹងនាំមកនូវជម្រើសច្រើនថែមទៀតសម្រាប់ផលិតផលកាមេរ៉ា សម្រាប់ទាំងអ្នកចែកចាយបន្ត និងទាំងអ្នកប្រើប្រាស់ (ដែលជាអាជីវកម្មក្ដី ជាគ្រួសារក្ដី)។» បន្ទាប់ពីបានដំណើរការអាជីវកម្មរយៈពេល ១៥ ឆ្នាំ និងបានផ្ដល់សេវាជាង ១៣ ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូន នៅបន្តរក្សាបានតំណែងលេខ ១ នៅក្នុងទីផ្សារទូរសព្ទចល័ត និងអ៊ីនធើណេតអចល័តនៅកម្ពុជា។ មិត្តហ្វូន ក៏ត្រូវបានចាត់ទុកជាអ្នកផ្ដល់ដំណោះស្រាយអភិវឌ្ឍន៍ឌីជីថលដ៏ធំជាងគេបំផុត ដល់ក្រុមហ៊ុននិងរដ្ឋាភិបាលនៅកម្ពុជាផងដែរ។
នៅឆ្នាំ ២០២១ មិត្តហ្វូនបានទទួលពានរង្វាន់មាសចំនួន ៤ សម្រាប់ផលិតផល ៤ របស់ខ្លួន រួមមាន CamID, SIS System, eMoney e-wallet និងភាពយន្តភាគអប់រំផ្នែកព្រះពុទ្ធសាសនា «មាគ៌ាព្រះធម៌» និងត្រូវបានផ្ដល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្ដល់ពានរង្វាន់អន្តរជាតិ IBA International Award Organization ថាស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំង ៥ ដែលបានទទួលពានរង្វាន់ច្រើនជាងគេបំផុតប្រចាំឆ្នាំ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការនៅក្នុងការចែកចាយផលិតផលកាមេរ៉ាម៉ាក Dahua ក្រុមហ៊ុនមិត្តហ្វូននឹងពង្រីកផលិតផលរបស់ខ្លួន និងពង្រឹងតំណែងលេខ ១ របស់ខ្លួនកាន់តែរឹងមាំថែមទៀត នៅក្នុងការផ្ដល់សេវាកម្មចម្រុះនៅក្នុងទីផ្សារកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ