KPT+
បញ្ហាប្រឈមរបស់ឪពុកម្តាយ ដោយសារកូនប្រើទូរសព្ទ
បច្ចុប្បន្ន អាណាព្យាបាលមួយចំនួនមានការរវល់ខ្លាំងជាមួយការងារ ឬមុខរបរជួញដូរ ដោយមិនសូវមានពេលនៅជាមួយកូនៗ ហើយពេលខ្លះបណ្តែតបណ្តោយឱ្យពួកគេលេងទូរសព្ទហួសកម្រិត បង្កជាក្ដីបារម្ភ និងរកវិធានការដោះស្រាយ។
អ្នកនាង ភឿន ស៊ីអេ រស់នៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកនាងមានកូន ២នាក់ កូនបងមានអាយុ ១៣ ឆ្នាំ រៀនថ្នាក់ទី ៦ កូនទី២ មានអាយុ ១១ ឆ្នាំ រៀនថ្នាក់ទី៤។ អ្នកនាង បានលើកឡើងថា រាល់ថ្ងៃនេះកូនរបស់អ្នកនាងអាចលេងទូរសព្ទ ១ ទៅ ២ យ៉ាងយូរក្នុងមួយថ្ងៃ។
អ្នកនាង ភឿន ស៊ីអេ បានឱ្យដឹងបន្តថា៖ “កូនខ្ញុំ ភាគច្រើនយកទូរសព្ទទៅមើល តុក្កតាអង់គ្លេស ឬតុក្កតាចិន និងមើល Tiktok លេង។ ខ្ញុំក៏មានការព្រួយបារម្ភខ្លះៗដែរខ្លាចកូនលេងទូរសព្ទជក់ ហើយអត់ចង់រៀន។ គ្រាន់តែឥឡូវ ពេលខ្ញុំនិយាយអីទៅ ពួកគេស្តាប់បង្គាប់ដែរ បើមិនស្ដាប់ យ៉ាប់ដែរហ្នឹងអ្ហាស់”។
អ្នកនាង ខៀវ ណាលីន រស់នៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់ “កម្ពុជាថ្មី” ថា អ្នកនាងមានកូន ២នាក់ កូនបង អាយុ ៩ឆ្នាំ រៀនថ្នាក់ទី៣ និងកូនទី២ អាយុ ៦ខែ។ អ្នកនាង ដោយសារតែរាល់ថ្ងៃ អ្នកនាង និងស្វាមីរវល់រកស៊ីនិងការងារសិល្បៈ គ្មានពេលវេលាគ្រប់គ្រាន់នៅជាមួយកូន ទើបសម្រេចឱ្យកូនលេងទូរសព្ទ ដោយមួយថ្ងៃអាចលេងច្រើនម៉ោង យកទៅមើលយូធូប Tiktok ឬមើលហ្គេម ជាដើម។
អ្នកនាង ខៀវ ណាលីន លើកឡើងបន្តថា៖ “ខ្ញុំក៏ធ្លាប់បានហាម តែកូនមិនស្តាប់ ហើយ [កូន] នៅតែបន្តលេង [ទូរសព្ទ]។ ពេលឃើញសកម្មភាពបែបនេះ ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចប៉ះពាល់ដល់ការសិក្សា ខួរក្បាល និងភ្នែករបស់កូន”។
អ្នកនាង ភឿន សុខចេង រស់នៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ មានកូន ៥នាក់ កូនបងអាយុ៨ឆ្នាំ រៀនថ្នាក់ទី ៣ កូនទី២ អាយុ ៧ ឆ្នាំរៀនថ្នាក់ទី២ កូនទី៣ អាយុ៣ឆ្នាំ និងកូនពីភ្លោះពីរនាក់ អាយុ៦ខែ។ អ្នកនាងបានលើកឡើងថា ដោយសារបន្ទុកគ្រួសារច្រើន ដូច្នេះទើបអ្នកនាងឱ្យកូនមើលទូរសព្ទខ្លះៗ ហើយក្នុងករណីកូនលេងទូរសព្ទ លុះត្រាមកពីសាលាវិញ។
អ្នកនាង ភឿន សុខចេង និយាយបន្តថា៖ “ពួកគាត់ចូលចិត្តមើលតុក្កតា ចម្រៀងអង់គ្លេស និងបទចម្រៀងទាក់ទងកុមារ។ ឃើញគាត់លេងច្រើន ក៏ហាម ពេលណាហាមមិនស្ដាប់ ខ្ញុំខឹង មួម៉ៅ ញ័រទ្រូង ស្រែកស្ដីឱ្យ ចង់តែវ៉ៃ”។
ក្នុងនាមជាអាព្យាបាល គួរតែនៅក្បែរកូនឱ្យបានច្រើន ផ្តល់ពេលវេលា រកវិធីសាស្រ្តផ្សេងៗ ដើម្បីកាត់បន្ថយការលេងទូរសព្ទរបស់កូន ឱ្យកូនអានសៀវភៅ ធ្វើកិច្ចការសាលា រកកិច្ចការផ្សេងៗឱ្យកូនធ្វើ និងព្យាយាមកុំលេងទូរសព្ទនៅមុខកូន និងកុំឱ្យកូនៗមើលទូរសព្ទច្រើនពេក ព្រោះការលេងទូរសព្ទច្រើនមានផលប៉ះពាល់ខ្លាំងដល់សុខភាព ភ្នែក ខួរក្បាល ការរៀនសូត្រ៕
អត្ថបទ៖ ឌិន ថារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់