Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​​អន្តរជាតិ​ ICC​ បញ្ជូន​​ក្រុម​​ស៊ើប​​អង្កេត​​ធំ​​មិន​​ធ្លាប់​​មាន​​ទៅ​​អ៊ុយក្រែន

បានផុស

នៅ

កាល​ពី​ថ្ងៃ​អង្គារ៍ម្សិល​មិញ​នេះ តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) បាន​បញ្ជូន​ក្រុម​ស៊ើប​អង្កេត​ចំនួន​​៤២​នាក់​ទៅ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ស៊ើប​អង្កេត​សង្គ្រាម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ឧក្រិដ្ឋកម្ម ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារលើ​អ៊ុយក្រែន។

ការ​បញ្ជូន​ក្រុម​ស៊ើប​អង្កេត​ដែល​មានស​មាជិក​ដ៏​ច្រើន​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​បញ្ជូន​ក្រុម​ការងារ​ស៊ើប​អង្កេត​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Karim Khan ប្រធាន​រដ្ឋអាជ្ញា​របស់​តុលាការ​អន្តរជាតិ​ប្រចាំ​ទី​ក្រុង​ឡាអេ​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​នេះ​មាន ​អ្នក​ស៊ើបអង្កេត អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងបុគ្គលិកគាំទ្រ ហើយនឹងធ្វើការជាមួយអាជ្ញាធរអ៊ុយក្រែន។

«នេះ​តំណាង​ឲ្យ​ក្រុម​ការងារ​តែ​មួយ​ធំ​បំផុត​មិន​ធ្លាប់​មាន​​ដោយ​ការិយាល័យ​របស់​ខ្ញុំ​ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង»។ លោក Khan បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍។ ICC ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០២​ដើម្បី​ស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​បំផុត​របស់​ពិភព​លោក។

លោក​បាន​ឲ្យ​ដឹង​ថា ៖«ក្រុម​ស៊ើប​អង្កេត​នឹង​ជំរុញ​ការ​ស៊ើប​អង្កេត​របស់​យើង​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ដែល​ធ្លាក់​ចូល​ក្នុង​យុត្តាធិការរបស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​ផ្តល់​ការ​គាំទ្រ​ដល់​អាជ្ញាធរ​ជាតិ​អ៊ុយក្រែន»

លោក Khan បាន​អរគុណ​ដល់​ប្រទេស​ហុល្លង់​ដែល​ជា​កន្លែង​តុលាការ​សម្រាប់​កា​រ​បញ្ជូន​អ្នក​ជំនាញ​ជាតិ​របស់​ខ្លួន​មួយ​ចំនួន​ដើ​ម្បី​ជួយ​ក្នុង​បេសកកម្ម​នេះ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក៏​នឹង​ធ្វើ​ការ​ជា​មួយ​អ្នក​ជំនាញ​បារាំង​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ស្រាប់។

រដ្ឋអាជ្ញា ICC បាន​ប្រកាស​ពី​គម្រោង​ស៊ើប​អង្កេត​ជុំ​វិញ​សង្គ្រាម​ដែល​ត្រូវ​បាន​ចោទ​ពី​​​ឧក្រិដ្ឋកម្ម និង​​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ​​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៤​ថ្ងៃ បន្ទាប់​ពី​រុស្ស៊ី​ធ្វើ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

លោក Khan ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​មេសា​ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ទី​ក្រុង Bucha ជាយ​ទី​ក្រុង​កៀវ​ដែល​ជា​កន្លែង​អ្នក​កាសែត​ AFP ​បាន​ឃើញ​សាក​សព​យ៉ាង​ហោច​ណាស់​២០​នាក់​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា។ ទិដ្ឋភាព​នោះ លោក​បាន​និយាយ​ថា អ៊ុយក្រែនគឺ​ជា​កន្លែង​ឧក្រិដ្ឋកម្ម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៦ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម