Connect with us

KPT+

រឿងរ៉ាវ ៤ យ៉ាង អ្នកមានជំងឺថប់បារម្ភ មិនគួរធ្វើនៅពេលយប់

បានផុស

នៅ

អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ អាច​នឹង​ពិបាក​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់​​ ដោយ​សារ​តែ​ខួរ​ក្បាល​ធ្វើ​ការ​មិន​ឈប់​ និង​គិត​អំពី​រឿងរ៉ាវ​​ផ្សេង​ៗ​​​​កាល​ពី​អតីតកាល​ ឬ​ព្រួយបារម្ភ​ថា​អាច​នឹង​មាន​រឿង​អាក្រក់​កើត​​ឡើង​​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ពិត​ណាស់​ ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​គំនិត​​ទាំង​នេះ​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី​ ក៏​យើង​អាច​កាត់បន្ថយ​អានុភាព​​​របស់​វា​បាន​ខ្លះ​ដែរ​ ដោយ​ជៀសវាង​​ធ្វើ​រឿងរ៉ាវ​ខាង​ក្រោម​នេះ​​នៅ​ពេល​យប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជជែក​​ជាមួយ​នឹង​មិត្តភក្ដិ

​ជា​ទូទៅ យើង​​នឹង​មាន​អារម្មណ៍​រំភើប​រីករាយ​នៅ​ពេល​ដែល​បាន​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ​នៅ​ពេល​យប់​។ ប៉ុន្តែ ការ​ពិត​​ទៅ ភាព​រំភើប​ និង​ការ​ថប់​បារម្ភ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​សូម្បី​តែ​អារម្មណ៍​វិជ្ជមាន​ ក៏​អាច​នាំ​ឲ្យ​មាន​ភាព​​រំជើបរំជួល​ដូច​គ្នា ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ការ​ថប់​បារម្ភ​របស់​យើង​កាន់​តែ​អាក្រក់​ទៅ​ៗ។

២. ប្រើប្រាស់​បណ្តាញ​សង្គម

ទន្ទឹម​នឹង​នេះ​ដែរ ការ​លេង​Facebook, Instagram ឬ Twitter អាច​ជំរុញ​ឲ្យ​មាន​ការ​​ភ័យ​ខ្លាច​ក្នុង​ការ​ខកខាន​រឿងរ៉ាវ​រំភើប​ដែល​កំពុង​កើត​ឡើង​នៅ​កន្លែង​ណា​មួយ ឬ​មាន​អារម្មណ៍​សោកសៅ​នៅ​ពេល​ដែល​ឃើញ​ជីវិត​របស់​អ្នក​ដទៃ​ ឬ​មិត្តភក្ដិ​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​ ស្រប​ពេល​ដែល​​ជីវិត​ខ្លួន​ឯង​ជួប​តែ​រឿង​​អាប់អួ​ហូត​មក។

៣. ចៀសវាង​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​

មួយ​វិញ​ទៀត ការ​ញ៉ាំ​​កាហ្វេ តែ​ ឬ​ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ណា​មួយ អាច​នឹង​ធ្វើ​ឲ្យ​យើង​​​​គេង​​មិន​​លក់​​​រហូត​​ដល់​​​រំលង​អធ្រាត្រ​ក៏​មាន​​​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ គឺ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​​ភេសជ្ជៈ​ប្រភេទ​នេះ​ នៅ​កៀក​ម៉ោង​គេង​ឡើយ​។

៤. បង្ខំ​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់

នៅ​ពេល​ដែល​គេង​មិន​លក់​ យើង​តែងតែ​ព្យាយាម​​បង្ខំ​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់​ ហើយ​ការ​ធ្វើ​បែប​នេះ​​កាន់​តែ​នាំ​ឲ្យ​យើង​​មាន​អារម្មណ៍​អន្ទះអន្ទែង​ខ្លាំង​ឡើង​។ ដូចនេះ ដើម្បី​ជៀសវាង​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង​ខ្លាំង​ជ្រុល​ យើង​គួរ​​ងាក​​មក​​ស្ដាប់​តន្ត្រី​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ​ជំនួស​វិញ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន​៖៥ យ៉ាងនេះ ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់

ចុចអាន៖៥ យ៉ាង​ គួរដឹងពីភាពវិជ្ជមាន និងអវិជ្ជមាន នៃចំណង់ផ្ទាល់ខ្លួន ចៀសវាងជ្រើសគោលដៅខុសនឹងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម