Connect with us

សេដ្ឋកិច្ច

បណ្ឌិត គី សេរីវឌ្ឍន៍៖ វិស័យស្នូលពីរ ជាផ្នែក​ជួយជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងលឿន

បានផុស

នៅ

ក្រោយរាជរដ្ឋាភិបាល ប្រឹងប្រែងប្រយុទ្ធប្រឆាំងវិបត្តិកូវីដ-១៩ ទទួលបានជោគជ័យ វិស័យទេសចរណ៍ បាននិងកំពុងងើបឡើងវិញសន្សឹមៗជាដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិតសភាកម្ពុជា​ បានឱ្យដឹងថា ដើម្បីឱ្យវិស័យទេសចរណ៍រីកលូតលាស់បានលឿន ត្រូវពឹងផ្អែកលើវិស័យស្នូលចំនួនពីរ គឺវិស័យកសិកម្ម និងវិស័យដឹកជញ្ជូន។

លោក បានពន្យល់ដូច្នេះថា« យើងឃើញថា រដ្ឋាភិបាលនៅឆ្នាំ ២០២២នេះ បានបង្ហាញហើយថា វិស័យកសិកម្មមានការរីកម្រើនខ្លាំង មានការធ្វើពិពិធកម្ម ជាពិសេសគឺបឹងទន្លេសាប ដែលរាជបណ្ឌិត្យសភា​បានធ្វើការស្រាវជ្រាវ និងបានគ្រប់គ្រងត្រីបានល្អ ដែលនេះជាភាពសុទិដ្ឋិយមរបស់រដ្ឋាភិបាលបានធ្វើ និងមានបំណងជួយសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន »។

លោកបណ្ឌិត សង្កត់ធ្ងន់ថា ប្រសិនបើគ្មានវិស័យកសិកម្មសម្រាប់បំប៉នទេ វិស័យទេសចរណ៍ ក៏មិនអាចទទួលបានផលកម្រៃច្រើនដែរ។

ក្រៅពីវិស័យកសិកម្ម លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ទៀតថា វិស័យដឹកជញ្ជូន ក៏ជាផ្នែកជួយជំរុញ​វិស័យទេសចរណ៍ផងដែរ។ លោកបន្តលើកឡើងដូច្នេះទៀតថា« វិស័យដឹកជញ្ជូននៅក្នុងស្រុកគឺជាវិស័យមួយ​ដែលមានសារៈសំខាន់ និងជាអ្នកបម្រើសេវាទេសចរណ៍ អ៊ីចឹង សូមបងប្អូនប្រជាពលរដ្ឋ ដែលបម្រើសេវាដឹកជញ្ជូន ជាពិសេសអ្នករត់ម៉ូតូកង់បីដឹកភ្ញៀវ សូមឱ្យក្លាយជាអ្នកបម្រើសេវាមួយឱ្យបានល្អសម្រាប់ភ្ញៀវ ដើម្បីលើកទឹក​ចិត្តឱ្យមនុស្ស មកជិះម៉ូតូកង់បីរបស់គាត់ច្រើន»។

លោកបន្ថែមថា ការផ្តល់សេវានេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ឱ្យភ្ញៀវទាំងអស់ ក្នុងការរួមចំណែកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងការចំណាយទៅលើប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃនាពេលបច្ចុប្បន្ននេះ។

ទាក់ទងនឹងវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់​ដំណើរការជាផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន​ ១៥០​លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) កាលពីថ្ងៃទី ១៧ ខែ ឧសភា ។

លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍ជឿជាក់លើការ​ដាក់អនុវត្តន៍​គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើង​វិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។

លើសពីនេះទៀត លោក បានអំពាវនាវ ដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សូមចូលរួមអនុវត្តន៍គោល​នយោបាយនេះ ឲ្យបានជោគជ័យ តាមរយៈកិច្ចសហការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងធនាគារដៃគូ ដើម្បីប្រើប្រាស់គម្រោងហិរញ្ញប្បទាននេះ ក្នុងការរៀបចំកែលម្អវិស័យទេសចរណ៍ឡើងវិញ និងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងសេវាកម្មទេសចរណ៍ ធានាបាននូវការងើបឡើងវិញនៃ វិស័យទេសចរណ៍ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម