Connect with us

ជីវិតកម្សាន្ដ

ជីវិតតស៊ូក្នុងវិថីសិល្បៈរបស់ សុវត្ថិឌី ធារីកា ដែលប្រហែលមនុស្សភាគច្រើនមិនសូវដឹង

បានផុស

នៅ

តារាចម្រៀងវ័យក្មេងសំឡេងផ្អែម កញ្ញា សុវត្ថិឌី ធារីកា មានជីវិតក្នុងវិថីសិល្បៈយ៉ាងដូចម្ដេចខ្លះ ទម្រាំមានថ្ងៃនេះ ហើយប្រហែលជាមនុស្សមួយចំនួនមិនធ្លាប់ដឹងពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីក្មេងស្រីស្រលាញ់វិស័យសិល្បៈ ធារីកា បានជម្នះឧបសគ្គ និងតស៊ូជាច្រើន​ទម្រាំមានថ្ងៃនេះ ហើយនាងក៏បានឆ្លងកាត់កម្មវិធីតូចធំជារហូតដល់ទៅ ៩ ក្នុងរយៈ ៧ ឆ្នាំ ។ នៅ​ឆ្នាំ ២០០៩ សុវត្ថិឌី ធារីកា បានបោះជំហានចូលប្រលងក្នុង​កម្មវិធី The star verities ជាប់​ចំណាត់ថ្នាក់លេខ ​១។ នៅ​ឆ្នាំ ​២០១០ ធារីកា ក៏បានចូលប្រលងក្នុង​កម្មវិធីមួយទៀតឈ្មោះ Kodomo ជំនា​ន់ទី ២ ជយលាភី ១ ឯក បន្ទាប់មក​នាងបានដាក់ពាក្យ​ប្រលង​កម្មវិធី ពេជ្រ​កំពុង​ច្នៃ ​នៅ​ឆ្នាំ ២០១៤ និងកម្មវិធី ផ្កាយ​រះ​ក្នុង​សួន។ នៅឆ្នាំ ២០១៥ នាងក៏បានដាក់ពាក្យប្រលង​កម្មវិធី Carabao concert តែធ្លាក់ដោយហេតុផលថា​ មិន​ទាន់គ្រប់​អាយុ​។ លើសពីនេះ សុវត្ថិឌី ធារីកា នៅតែមិនបោះបង់ចោល ដោយបានដាក់ពាក្យ​ម្ដងទៀត នៅកម្មវិធី Carabao concert​ ​រហូតជាប់ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ទទួលចំណាត់ថ្នាក់​លេខ ​៥។

នៅ​ឆ្នាំ ២០១៥ ដដែលនោះ ធារីកា បាន​ប្រលង​ក្នុង​កម្ម​វី​ធី ២ ទៀត គឺ សំនៀង​ចែងចាំង ​ជាប់​បាន​ជុំ​ទី ២៤ និងកម្មវិធី Cambodian Idol ដែលជា​លទ្ធផល នាង​បាន​ជាប់​ដល់ Top 4 ។ នៅអំឡុងពេលការប្រកួតកម្មវិធី Cambodian Idol សុវត្ថិឌី ធារីកា ត្រូវបានមហាជន វិះគន់អំពីរូប​សម្រស់ថា មិនសាកសមធ្វើជាតារាចម្រៀង និងមានមួយចំនួនឲ្យនាងឈប់ប្រលង តែបើទោះបីជាយ៉ាង ធារីកា នៅតែមិនចុះចាញ់និងតស៊ូខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យដល់សព្វថ្ងៃ។ ក្រោយប្រលងចប់ ធារីកា មិនបានចូលច្រៀងប្រចាំផលិតកម្មណាទេ គឺនាងបានធ្វើជាតារាចម្រៀងឯករាជ្យ និងដើរច្រៀងតាមកម្មវិធីតូចធំជាច្រើន ហើយនៅក្នុងឆ្នាំ ២០១៩ នាងក៏បានសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម ថោន រហូតមកដល់បច្ចុប្បន្ននេះ។

គួររំលឹកថា កាលពីម្សិលមិញនេះ កញ្ញា សុវត្ថិឌី ធារីកា និងគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡប់ឡានធ្លាក់ចូលប្រឡាយទឹក នៅឯខេត្តព្រះវិហារ ក្នុងនោះលោកឪពុកអ្នកម្ដាយរបស់នាងបានស្លាប់ក្នុងហេតុការណ៍នោះ ចំណែកធារីកា ប្អូនប្រុស និងលោកយាយរួចផុតជីវិតពីគ្រោះថ្នាក់។ យើងក៏សូមចូលរួមរំលែកទុក្ខ ចំពោះគ្រួសារកញ្ញា សុវត្ថិឌី ធារីកា ផងដែរ៕

អត្ថបទ៖ ផានិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម