Connect with us

KPT+

ហេតុអ្វី​យុវវ័យ​ភាគច្រើន​ប៉ុនប៉ងល្បីឈ្មោះ​ជាបុគ្គលសាធារណៈ?

បានផុស

នៅ

នៅក្នុងការសិក្សាមួយឆ្នាំ ២០១២នេះ​ គេ​បាន​រក​ឃើញ​ថា ការ​ចង់​បាន​កិត្តិនាម​សម្រាប់​ល្បីល្បាញ គឺជា​គោលដៅ​អនាគត​ដ៏​ពេញនិយមបំផុត​ក្នុង​ចំណោម​ក្រុម​មនុស្ស​វ័យក្មេង​ពីចន្លោះអាយុពី ១៥-២២ ឆ្នាំ។ ពួកគេ​ផ្ដោត​ក្តីសង្ឃឹម នេះព្រោះយល់ថា អាចមាន​ជោគជ័យ​ផ្នែក​​ហិរញ្ញវត្ថុ​និង​មិនចាំបាច់ធ្វើការប្រលាក់ហត់នឿយ​ ឬរងសម្ពាធពីថៅកែ អ្នកដទៃៗទៀត។

តាមពិត​ពួកគេ​មិនបាន​ដឹងឡើយថា ​ការល្បីឈ្មោះ និងជាបុគ្គលសាធារណៈ រងសម្ពាធ​លើសពីអាជីពផ្សេងកម្រិតណា?

ដំបូង​យើង​វិភាគសិនថា​ហេតុអ្វីយុវវ័យចង់ល្បីល្បាញច្រើនជាងផ្តោតលើការ​ចង់មាន​ជំនាញ​ច្បាស់លាស់?

កិត្តិនាម​កើតឡើង​នៅកម្រិតផ្សេងៗគ្នា ឧទាហរណ៍ គេ​អាច​ល្បីល្បាញនៅក្នុង​សាលា​ឬ​កន្លែង​ធ្វើការ ល្បីល្បាញនៅស្រុកកំណើតឬលំដាប់​ប្រទេស ចុងក្រោយ​គឺ​កម្រិត​ល្បីល្បាញ​ទូទាំង​ពិភពលោក។

ប៉ុន្តែ​គ្រប់វត្ថុពិសេសៗ​នីមួយៗ​លើ​លោកនេះ តែង​បង្កប់​គុណសម្បត្តិ​និង​គុណវិបត្តិ ចំណែក​កេរ្តិ៍ឈ្មោះ​ក៏​ដូចគ្នា។

ប្រសិននៅតែទទូចចង់បានកិត្តិនាមយ៉ាងខ្លាំង ចូរសាកល្បងគិតចំណុចខាងក្រោម៖

១ យើង​ពូកែរក​ដំណោះស្រាយ​បញ្ហា​ដែរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជា​ច្រើនមាន​បញ្ហានៅក្នុងជីវិត ហើយ​ប្រសិន​បើអ្នក ណាម្នាក់​អាច​បង្កើត​ដំណោះស្រាយ ឬ​ការ​ច្នៃប្រឌិត​ប្លែកៗ គេនោះអាចនឹងងាយ​ល្បីល្បាញបាន។
ឧទាហរណ៍​អ្នក​វិទ្យាសាស្ត្រ​បង្កើត​អ្វីម្យ៉ាង។ ការពូកែបែបមួយនេះ កេរ្ត៍ឈ្មោះ​ច្រើន​ស្ថិតស្ថេរ​ជានិច្ច​មិន​ងាយ​ធ្លាក់ចុះវិញឡើយ។

២ មានគំនិត​ពិសេស​ពី​មនុស្ស​ភាគច្រើន

ឈរចេញពីជួរដែលអ្នកផ្សេងកំពុង​ប្រជ្រៀតគ្នា។ វិធីសាស្ត្រ​ប្លែក រស​និយម​ពិសេស មាន​លក្ខណៈ​ជា​ខ្លួនឯង​ជា​ចរិតនៃមនុស្ស​ដែល​បម្រុង​តែ​នឹង​ជោគជ័យ ឬ​ល្បី​ឈ្មោះ។ តែមិនមែន​គ្រប់​មនុស្ស​ជោគជ័យ​សុទ្ធតែល្បីឈ្មោះទេ។

៣ ពិត​ជា​សប្បុរស

ការពិតលាក់មិនជិតឡើយ។ ហើយអ្នក​ដែល​ពិត​ជាសប្បុរស​មាន​តិចណាស់ ដូច្នេះ រឿង​អ្វី​មិន​ល្បី​ឈ្មោះ។ អាចជាការបរិច្ចាគ រៃអង្គាសប្រាក់​តាម​របៀប​ខ្លះ​ដែល​បង្កើត​នូវ​ការ​ផ្លាស់ប្ដូរ​ណាមួយ​បាន។

៤ យក​ជ័យ​លើ​កំណត់ត្រា​ពិភពលោក

វិធី​មួយ​ទៀត​ដែល​ងាយនឹងល្បីល្បាញ​គឺ​ដោយ​បំបែក​ឯតទគ្គកម្ម​ពិភពលោក។ សូមអាន​កំណត់ត្រា​ពិភពលោក ហើយពិចារណាថា តើអ្វីមួយយើងអាចធ្វើបាន ដោយគេមិនទាន់មាន​កត់ត្រា គឺ​មិន​ទាន់មាន​អ្នកណា​ដែល​មានលទ្ធភាព​ដើម្បី​បំបែក​វា​ពីមុន​មក​នៅឡើយ។

៥ សិល្បៈ​ច្នៃប្រឌិត

គិតអំពី អាជីពសិល្បៈនានា ដូចជាតន្ត្រីសរសេរថ្មី ការសម្តែង ការនិពន្ធ ឬ​រូបគំនូរ​បង្កប់​អត្ថន័យ។ ទោះយ៉ាងណា​សូមចងចាំ​ថា​ការភ្ជាប់អាជីពទៅក្នុងសិល្បៈ នឹង​មាន​ឱកាស​ទទួល​បាន​កិត្តិនាម​ប៉ុន្តែ​ប្រសិន​យើង​មាន​បញ្ហា មោទនភាព ភាពអាត្មានិយម​ឬ​ភាពមិនស្មោះត្រង់​លួចចម្លង នឹងមាន​បញ្ហា​ធំ​ទៅថ្ងៃក្រោយ​ទៅវិញ៕

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖ទោះមិននិយាយពាក្យស្រឡាញ់ តែសកម្មភាពទំាងនេះ បង្ហាញថាគេស្មោះយើងពិត

ចុចអានរឿង​បី​ធំៗ ដែលយើង​ត្រូវ​ឆ្លងកាត់ប្រសិនបើចង់ក្លាយជាអ្នកមានមុនវ័យ៤០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

សណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃ ៧០ លានដុល្លារ ​នឹង​លេច​រូបរាង​នៅទឹកដីក្រុងបាវិត ខេត្ដស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​បាតុករកូរ៉េ​​ខាងត្បូង​​ទ្រង់ទ្រាយធំ​នឹ​ង​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា​​​ដាក់សម្ពាធ​ឲ្យ​ដកដំណែង​ លោក​ Yoon

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបន្តជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃាត់រថយន្ត ១១ គ្រឿង កែច្នៃ​ខុស​បច្ចកទេស​ បញ្ជាឱ្យកាត់ទ្រុងនៅនឹង​កន្លែង

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គការ WCS បង្កើតតំបន់អភិរក្ស​​ដំបូងគេ​ មាន តែ មួយប៉ុណ្ណោះក្នុងពិភពលោក​សម្រាប់ការអភិរក្សសត្វខ្សឹប

Sokha Hotels

ព័ត៌មានពេញនិយម